មនុស្សភាគច្រើនតែងយល់ថា​ ការស្គាល់ពីរូបរាងរបស់ខ្លួនឯង អាចមានប្រយោជន៍នៅក្នុងការជ្រើសរើសសំលៀកបំពាក់ ឱ្យសាកសមនឹងរូបរាង។ ប៉ុន្តែការដែលស្គាល់ប្រភេទរូបរាងរបស់ខ្លួនឯងច្បាស់ វាក៏អាចមានគុណប្រយោជន៍ ក្នុងការជ្រើសរើសម្ហូបអាហារដែលសាកសម និងជាប្រយោជន៍សម្រាប់ការបញ្ចុះទំងន់របស់អ្នកផងដែរ។

ខាងក្រោមនេះជាប្រភេទដែលត្រូវទទួលទាន និងចៀសវាងតាមប្រភេទរូបរាងនីមួយៗ៖ 

ស្គាល់ប្រភេទរូបរាងរបស់ខ្លួនឯងច្បាស់វាក៏អាចមានគុណប្រយោជន៍ក្នុងការជ្រើសរើសម្ហូបអាហារដែលសាកសម និងជាប្រយោជន៍សម្រាប់ការបញ្ចុះទំងន់របស់អ្នកផងដែរ

១. រូបរាងជាទម្រង់ផ្លែប៉ោម

ជារូបរាងដែលមានខ្លាញ់ច្រើន ជាពិសេសនៅត្រង់ក្បាលពោះ តែភាគច្រើនមានដៃនិងជើងតូចទៅវិញ ។ រូបរាងបែបនេះភាគច្រើនមាននៅលើមនុស្សស្រី ដែលលើសទំងន់ (ធំលើតូចក្រោម) ដែលត្រូវបានគ្របដណ្តប់ដោយកម្រិតខ្ពស់នៃអរម៉ូនដែលនាំទៅជាលិកា adipose លើសដែលត្រូវបានរក្សាទុកនៅ និងជុំវិញសុដន់ចង្កេះ និងខ្នងរបស់អ្នក។

# អាហារដែលត្រូវបរិភោគ

- កំណត់កាឡូរីដែលបរិភោគជារៀងរាល់ថ្ងៃ ដោយផ្តោតទៅលើការទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជាបន្លែ ផ្លែឈើជាដើម។ ចៀសវាងអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ ព្រោះវាអាចបម្លែងទៅជាជាតិស្ករបានយ៉ាងងាយស្រួល ដែលត្រូវបានរក្សាទុកក្នុងរាងកាយ ហើយក្លាយទៅជាជាតិខ្លាញ់។

- បរិភោគអាហារដែលមានជាតិខ្លាញ់ធម្មជាតិសេរីរាង្គ ដែលល្អចំពោះសុខភាព មានដូចជា គ្រាប់ Walnut គ្រាប់អាល់ម៉ុន ប្រេងដូង ប្រេងអូលីវ ប័រណាត់ និងឈីស។

- អាហារដែលមានជាតិខ្លាញ់ប្រឆាំងនឹងការរលាកដូចជា ផ្លែបឺ ( Avocado) ត្រីសមុទ្រដូចជាត្រីសាលម៉ុន និងអាហារដែលមានជាគ្រាប់ធញ្ញជាតិជាដើម។

- បរិភោគសណ្តែកសៀង ដែលជាអាហារអាចជួយកាត់បន្ថយកម្រិតអរម៉ូនស្ត្រេស (cortisol) នៅក្នុងខួរក្បាល និងមានជាតិសរសៃ ដែលអាចជួយរក្សាតុល្យភាព និងធ្វើឱ្យអាំងស៊ុយលីនមានលំនឹង។

- ផ្លែប្លូប៊ឺរី ដែលមានសមាសធាតុជីវសកម្មមួយចំនួន ដែលជួយបង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។

- សូកូឡាខ្មៅ ឬម្សៅកាកាវ ដែលជួយទប់ស្កាត់អង់ស៊ីម ដែលរារាំងដល់ការរក្សាកម្រិតសម្ពាធឈាមនៅក្នុងខ្លួន

- សាច់មាន់ សាច់ជ្រូក ត្រី និងសាច់គោជួយធ្វើឱ្យកម្រិតអ័រម៉ូនថយចុះនៅក្នុងខ្លួន ថែមទាំងជួយសម្រួលដល់ការរំលាយអាហារ និងការដុតបំផ្លាញជាតិខ្លាញ់។

- ផ្លែប៉ោមសរីរាង្គ ដែលជួយបន្ថយកម្រិតកូឡេស្តេរ៉ូលទាប (LDL ឬកូលេស្តេរ៉ុលអាក្រក់) ក្នុងឈាម។

# អាហារដែលគួរចៀសវាង

- អាហារដែលមានជាតិស្ករកែច្នៃ

- កាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន

- អាហារដែលមានជាតិកាបូអ៊ីដ្រាតដូចជា បាយ នំប៉័ង និងរាល់អាហារដែលធ្វើចេញពីជាតិម្សៅ។

- រាល់អាហារនិងភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង

- អាហារដែលមានជាតិស្ករខ្ពស់ដូចជានំខុកឃី ដូណាត់ ខេក....ល ជាដើម។

- អាហារដែលចំអិនស្រាប់ដូចជាអាហារ Fast Food បឺហ្គឺ ភីស្សា ដំឡូងបំពង ទឹកក្រូចកំប៉ុង កូកា...ល ជាដើម។  

រូបរាងជាទម្រង់ផ្លែប៉ោម ជារូបរាងដែលមានខ្លាញ់ច្រើន ជាពិសេសនៅត្រង់ក្បាលពោះ តែភាគច្រើនមានដៃនិងជើងតូចទៅវិញ

២. រូបរាងទម្រង់ផ្លែស៊េរី

ជារូបរាងតូចស្គមស្តើងតែមានរូបរាងធំ និងជាតិខ្លាញ់ច្រើននៅត្រង់ត្រគាក និងភ្លៅ ។ ដែលគេហៅថារូបរាងតូចខាងលើ ធំខាងក្រោម។

# អាហារដែលត្រូវបរិភោគ

- អាហារដែលមានជាតិខ្លាញ់តិច គឺជាជម្រើសដ៏ល្អប្រសើរ។

- អាហារដែលមានជាតិបន្លែពណ៌បៃតង

- ទឹកដោះគោសេរីរាង្គ និងមានជាតិខ្លាញ់ទាបបំផុត

- បន្លែ និងផ្លែឈើដែលមានជាតិកាកសសៃ

- ប្រូតេអ៊ីនដែលគ្មានជាតិខ្លាញ់

- សណ្តែកបណ្តុះ និង គ្រាប់ធញ្ញជាតិ។

# អាហារដែលគួរចៀសវាង

- អាហារ ទឹកដោះគោ គ្រាប់ធញ្ញជាតិ និងផលិតផលទឹកសណ្តែកដែលមានជាតិខ្លាញ់ខ្ពស់

- ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងជាដើម

- អាហារដែលមានជាតិកាបូអ៊ីដ្រាត ដូចជាភីស្សា បឺហ្គឺ ផាសតា និងរាល់អាហារដែលធ្វើពីម្សៅ

- អាហារ និងសាច់កែច្នៃ

- គ្រឿងស្រវឹង និងភេសជ្ជៈមានជាតិអាល់កុល

- ប្រេង ឬ ខ្លាញ់ដែលមានជាតិ Hydrogen, Estrogen និងជាតិប្រេងរលាកដូចជា ប្រេងឈូករ័ត្នជាដើម។

- អាហារដែលមានខ្លាញ់ឆ្អែតដូចជាដោះគោដែលមានជាតិខ្លាញ់ខ្ពស់ និងអាហារដែលមានជាតិសាច់ក្រហម។  

រូបរាងទម្រង់ផ្លែស៊េរី ជារូបរាងតូចស្គមស្តើងតែមានរូបរាងធំ និងជាតិខ្លាញ់ច្រើននៅត្រង់ត្រគាក និងភ្លៅ ។ ដែលគេហៅថារូបរាងតូចខាងលើ ធំខាងក្រោម

៣. រូបរាងទម្រង់ជានាឡិកាខ្សាច់

ជារូបរាងដែលមានទម្រង់សាកសមនឹងរាងកាយ ដែលផ្នែកខាងលើនិងក្រោមមានរូបរាងស្មើៗគ្នា តែមានចង្កេះតូច។ អាហារដែលសាកសមបំផុតនោះគឺការកំណត់បរិមាណ កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់ឱ្យបានស្មើរគ្នា។

# អាហារដែលត្រូវបរិភោគ

- បន្លែ និងផ្លែឈើស្រស់ដូចជាផ្លែប៉ោម ក្រូចថ្លុង ល្ហុង និងបន្លែពណ៌បៃតង។

- គ្រាប់ធញ្ញជាតិ

- សាច់គោដែលចិញ្ចឹម និងបំប៉នតាមបែបធម្មជាតិ

- ទឹកដោះគោជូរដែលមានជាតិប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់ទាប

- ប្រេងដូង ដែលអាចជួយកាត់បន្ថយជាតិខ្លាញ់ និងផ្តល់ថាមពលរាងកាយ

# អាហារដែលគួរចៀសវាង

- តែ សូកូឡាក្តៅ និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងជាដើម

- អាហារដែលមានជាតិកាបូអ៊ីដ្រាត ដូចជាភីស្សា បឺហ្គឺ ផាសតា និងរាល់អាហារដែលធ្វើពីម្សៅ

- ទឹកដែលមានជាតិ Fluoride និង chlorinated

- សណ្តែកដី ដែលមានជាតិអាស៊ីតខ្ពស់ និងរលាក

- អាហារដែលមានជាតិ Goitrogens ដូចជាស្ពៃក្តោប ខាត់ណា ដំឡូងជ្វា និងដំឡូងបារាំងជាដើម។

- សាច់ត្រីដែលមានជាតិបារតខ្ពស់ដូចជា ត្រីធូណា ត្រីឆ្លាម......ល៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]