អាមេរិក៖ Yellowstone Caldera គឺជាភ្នំភ្លើងមួយដែលបានផ្ទុះឡើងកាលពីជាង ៧០ ០០០ឆ្នាំមុនមកម្ល៉េះ។ ភ្នំភ្លើងនេះមានទីតាំងនៅក្នុងឧទ្យានជាតិយែលឡូស្តូន(Yellowstone) ក្នុងសហរដ្ឋអាមេរិក។ បើទោះបីជាភ្នំភ្លើង Yellowstone Caldera នេះបានធ្វើការផ្ទុះយូរមកហើយមែន ប៉ុន្តែវាប្រៀបដូចជាគ្រាប់បែកនាឡិកាអ៊ីចឹង។

ភ្នំភ្លើង Yellowstone Caldera
ឧទ្យានជាតិយែលឡូស្តូន(Yellowstone)

មូលហេតុដែលគេប្រៀបធៀបភ្នំភ្លើងនេះដូចទៅនឹងគ្រាប់បែកនាឡិកាព្រោះថា គេគ្មានមធ្យោបាយណាមួយដើម្បីដឹងថានៅពេលណាដែល Yellowstone នឹងផ្ទុះឡើងម្តងទៀតនោះទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយចំនួនជឿថាភ្នំនេះនឹងមិនផ្ទុះក្នុងពេលឆាប់ៗនេះឡើយ។ ដោយឡែកអង្គការ NASA វិញគេបានដាក់ផែនការដើម្បីបញ្ឈប់ការគំរាមកំហែងពីភ្នំភ្លើង Yellowstone នេះព្រោះថាបើសិនជាភ្នំភ្លើងនេះផ្ទុះឡើង តំបន់នៅជិតៗនោះនឹងមានផលប៉ះពាល់យ៉ាងខ្លាំង។ 

ទីស្នាក់ការកណ្ដាលរបស់អង្គការ NASA

យោងតាមរបាយការណ៍នៃការផ្ទុះមុនៗ គេអាចសន្មត់ថាយ៉ាងហោចណាស់ក៏មានការគ្រប់ដណ្ដប់ដោយពពកក្នុងបរិវេណ ៨០០គីឡូម៉ែត្រនៅជុំវិញតំបន់ Yellowstone នេះដែរ។ ហើយកម្ទិចផេះដែលមានកម្រាស់យ៉ាងតិច១០សង់ទីមែត្រនោះក៏នឹងធ្វើការក្រាលគ្របនៅក្នុងតំបន់ភាគខាងកើតឈីកាហ្គោ និងតំបន់មួយចំនួនទៀត ដែលនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់កសិកម្មនៅក្នុងតំបន់នោះ។

អង្គការ NASA មានគម្រោងធ្វើការចោះរន្ធចំនួន ២នៅសងខាងភ្នំភ្លើង ព្រោះថាការខួងនៅផ្នែកកណ្តាលនៃភ្នំភ្លើងមានគ្រោះថ្នាក់យ៉ាងខ្លាំងដោយសារតែកំដៅ ហើយបើមានកំហុសបន្តិចបន្តួចអាចបណ្តាលឲ្យភ្នំភ្លើងនេះមានសកម្មភាពផងដែរ។ គេនឹងធ្វើការបាញ់ទឹកចូលទៅរន្ធម្ខាងនិងឲ្យវាចេញមកខាងក្រៅរន្ធម្ខាងទៀត ហើយទឹកដែលបានឆ្លងកាត់ភ្នំភ្លើងនេះនឹងមានសីតុណ្ហភាពប្រហែលជា ៣៥០ដឺក្រេផងដែរ។ បន្ទាប់ពីប៉ះទឹកហើយ ភ្នំភ្លើងនេះនឹងចាប់ផ្តើមត្រជាក់ជាងមុនដែលនឹងអាចបង្កាការផ្ទុះបាន។ ឯទឹកក្តៅដែលចេញពីភ្នំភ្លើងនេះក៏នឹងត្រូវប្រើដើម្បីទាញយកអគ្គិសនីផ្តល់ជូនដល់អ្នករស់នៅជុំវិញនោះទៀតផង។ 

គម្រោងនៃចោះរន្ធដើម្បីបាញ់ទឹកចូលរបស់អង្គការ NASA

យ៉ាងណាមិញអង្គការ NASA ថាវាគ្រាន់តែជាផែនការនៅឡើយទេ ព្រោះគេប៉ាន់ស្មានថាគម្រោងនេះនឹងត្រូវការចំណាយប្រាក់យ៉ាងហោចណាស់ក៏ ៣,៤៦ពាន់លានដុល្លារដែរ។ គួរបញ្ជាក់ផងដែរថា អ្នកវិទ្យាសាស្រ្តបានបា្រប់កុំឲ្យមានការភ័យខ្លាចអីព្រោះថាយ៉ាងហោចណាស់ក៏ ១០០ឆ្នាំទៀតដែរទើបភ្នំភ្លើងនេះអាចផ្ទុះបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]