ដោយសារតែការងារនិងការសិក្សាទើបមនុស្សជាច្រើនមិនអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណ។ ការហាត់ប្រាណអាចផ្តល់នូវចំណុចវិជ្ជមានជាច្រើនដល់់សុខភាពរបស់អ្នក ហើយសូម្បីតែការដើរក្នុងរយៈពេល ២០នាទីរាងរាល់ថ្ងៃក៏អាចជួយសុខភាពរបស់អ្នកបានច្រើនផ្នែកផងដែរ។ ដូច្នេះហើយបើសិនជាអ្នកមិនសូវមានពេលវេលាច្រើនសម្រាប់ហាត់ប្រាណ អ្នកគួរតែដើរយ៉ាងហោចណាស់ក៏ ២០នាទីដែរក្នុងមួយថ្ងៃ។

ការដើររយៈពេល ២០នាទីក្នុងមួយថ្ងៃអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរួមមាន៖ 

១. ធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង

ការស្រាវជ្រាវជាច្រើនបានរកឃើញថា ការដើរអាចធ្វើឱ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើងបាន។ ទោះបីជាអ្នកដើរលឿនឬយឺតក៏ដោយក៏វាជាការធ្វើលំហាត់ប្រាណមួយដែលអាចជួយបញ្ចេញនូវអ័រម៉ូន endorphins ដែលអាចបណ្តាលឲ្យអ្នកមានអារម្មណ៍វិជ្ជមាននៅក្នុងខ្លួនបាន។ 

ធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង

២. អាចជួយបង្កើនថាមពល

ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Georgia បានរកឃើញថា អ្នកនឹងមានអារម្មណ៍ស្វាហាប់ជាងមុនដោយគ្រាន់តែដើរត្រឹមតែ ២០នាទីក្នុងមួយថ្ងៃប៉ុណ្ណោះ។ ការដើរអាចជួយបង្កើនលំហូរឈាមនៅក្នុងខ្លួនរបស់អ្នកដែលនឹងធ្វើឲ្យអ្នកមានថាមពលជាងមុន។ 

៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

យោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Leceister បានអោយដឹងថា ការដើររយៈពេល ២០នាទីក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យដល់ទៅ៨ភាគរយនៃការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។ 

កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

៤. មានអាយុជីវិតវែងជាងមុន

សូម្បីតែការដើរជិតៗក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃសុខភាពដែលនាំឲ្យមានការស្លាប់នៅក្នុងវ័យក្មេងដល់ទៅ ៣៣ភាគរយផងដែរ។ ការស្លាប់ក្នុងវ័យក្មេងបណ្ដាលមកពីភាពអសកម្ម ដូច្នេះការដើរត្រឹមតែ២០នាទីក្នុងមួយថ្ងៃនឹងអាចជួយឲ្យអ្នកមានជីវិតវែងជាងមុន។ 

មានអាយុជីវិតវែងជាងមុន

៥. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

ការដើរបន្ទាប់ពីញាំអាហារហើយអាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាមដែលនឹងជួយកាត់បន្ថយភាគរយក្នុងការកើតជំងឺទឹកនោមផ្អែមផងដែរ។ 

៦. បង្កើនសមត្ថភាពក្នុងការចងចាំ

ការសិក្សាជាច្រើនបានបង្ហាញថា ការដើរជារៀងរាល់ថ្ងៃអាចជួយបង្កើនការចងចាំនិងកាត់បន្ថយភាគរយនៃការកើតជំងឺវង្វេងផងដែរ។ ដូច្នេះការដើររយៈពេល ២០នាទីក្នុងមួយថ្ងៃអាចជួយឲ្យខួរក្បាលរបស់អ្នកមានការចងចាំបានល្អបានទៀតផង។ 

បង្កើនសមត្ថភាពក្នុងការចងចាំ

៧. ជួយធ្វើឲ្យអ្នកចុះទម្ងន់

គ្រាន់តែដើររយៈពេល ២០នាទីក្នុងមួយថ្ងៃអាចជួយកាត់បន្ថយទំហំចង្កេះ កាត់បន្ថយជាតិខ្លាញ់ក្បាលពោះនិងជាតិខ្លាញ់ដែលកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នកទៀតផង៕

ជួយធ្វើឲ្យអ្នកចុះទម្ងន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]