រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​បើករថយន្ត​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ទៅ​កៀរ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តិចតួច តែ​ពេល​នោះ​ខាង​ម៉ូតូ​បាន​ចោទ​ថា ខាង​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត រួច​ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​កាន់​កាំភ្លើង​មក​គំរាម​រូប​គាត់ ជា​អ្នក​បើក​ម៉ូតូ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ភោ​ជនី​ដ្ឋា​ន បី​ប្រាំ​ដើម ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​ពីរ​នាក់ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-៥៥៤៥ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BW-៩២៥២ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ស្របគ្នា តែ​អ្នក​បើក​ម៉ូតូ​ស្រវឹង រួច​ហើយ​បើក​ជែង​រថយន្ត​ខាងស្តាំ ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត ធ្លាក់​កាង​មុខ​ចំហៀង​ខាងស្តាំ​បន្តិច ។

ដោយឡែក​ខាង​ម៉ូតូ​វិញ រង​ការ​ខូចខាត​តិចតួច ចំណែក​មនុស្ស​រង​របួសរ​លាត់ដៃរ​លាត់ជើង​ស្រាល ។ ដោយឡែក​ប្រភព​ពី​ខាង​ម៉ូតូ​វិញ បាន​ឲ្យ​ដឹង​ថា ៖ ខាង​រថយន្ត​ជា​អ្នក​បើក​មក​កៀរ​ម៉ូតូ​របស់​គាត់ ហើយ​ភ្លាម​នោះ​ដែរ ស្ត្រី​ជា​ប្រពន្ធ​បាន​ចុះ​ពីលើ​រថយន្ត រួច​ហើយ​បាន​កាន់​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក មក​គំរាម​រូប​គាត់​ជា​អ្នក​បើក​ម៉ូតូ ដោយ​បាន​និយាយ​ថា ឯង​ស្គាល់​ប្តី​អញ​អត់ ឃើញ​ដូចនេះ​ហើយ ទើប​រូប​គាត់​ខឹងសម្បា​កើតជា​ជម្លោះ​ពាក្យ​សម្តី​បន្តិចបន្តួច ។

ដោយឡែក ប្រភព​ពី​ខាង​រថយន្ត​វិញ បាន​និយាយ​ថា ៖ នៅ​ពេល​បង្ក​គ្រោះថ្នាក់​រួច​ហើយ រូប​គាត់​ជា​ប្តី​បាន​ចុះ​ពីលើ​រថយន្ត​ទៅ​ជួយ​លើក និង​បម្រុង​យក​ថ្នាំ​ទៅ​ជូត​របួស​ឲ្យ​ជន​រង​គ្រោះ ចំណែក​ប្រពន្ធ​របស់​គាត់ បាន​កាន់​កាបូប​របស់​គាត់​ទៅ​ជាមួយ និង​មិន​បាន​គំរាម​ដក​កាំភ្លើង​នោះ​ទេ ។

ចំណែក​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​វិញ បាន​និយាយ​ថា ៖ ពួក​គាត់​ពិតជា​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ខាង​រថយន្ត បាន​ចុះ​ពីលើ​រថយន្ត រួច​ហើយ​បាន​កាន់​កាំភ្លើង​មក​គំរាម​ខាង​ម៉ូតូ​ពិតមែន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឲ្យ​ភាគី​ទាំង​សងខាង​សុំ​មិន​និយាយ​រឿង​អាវុធ ពីព្រោះ​សុទ្ធតែ​ជា​អ្នកធ្វើការ​ដូច​គ្នា ហើយ​ឲ្យ​មក​និយាយ​រឿង​ចរាចរណ៍​វិញ​ម្តង ដោយ​ខាង​ម៉ូតូ​ទារ​សំណង​ថ្លៃ​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ ចំនួន​៥០​ដុល្លារ តែ​ខាង​រថយន្ត​អត់​ព្រម គឺ​សុំ​ស្មើគ្នា ដោយសារ​តែ​ការ​សម្របសម្រួល​គ្នា​អត់​ត្រូវ អាង​អំនួត​រៀងខ្លួន រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

បើករថយន្ត​កៀរ​ម៉ូតូ ហើយ​ប្រពន្ធ​ចុះ​មក​កាន់​កាំភ្លើង​គំរាម​អ្នក​ជិះ​ម៉ូតូ
បើករថយន្ត​កៀរ​ម៉ូតូ ហើយ​ប្រពន្ធ​ចុះ​មក​កាន់​កាំភ្លើង​គំរាម​អ្នក​ជិះ​ម៉ូតូ
បើករថយន្ត​កៀរ​ម៉ូតូ ហើយ​ប្រពន្ធ​ចុះ​មក​កាន់​កាំភ្លើង​គំរាម​អ្នក​ជិះ​ម៉ូតូ
បើករថយន្ត​កៀរ​ម៉ូតូ ហើយ​ប្រពន្ធ​ចុះ​មក​កាន់​កាំភ្លើង​គំរាម​អ្នក​ជិះ​ម៉ូតូ
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឲ្យ​ភាគី​ទាំង​សងខាង​សុំ​មិន​និយាយ​រឿង​អាវុធ ពីព្រោះ​សុទ្ធតែ​ជា​អ្នកធ្វើការ​ដូច​គ្នា ហើយ​ឲ្យ​មក​និយាយ​រឿង​ចរាចរណ៍​វិញ​ម្តង
ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឲ្យ​ភាគី​ទាំង​សងខាង​សុំ​មិន​និយាយ​រឿង​អាវុធ ពីព្រោះ​សុទ្ធតែ​ជា​អ្នកធ្វើការ​ដូច​គ្នា ហើយ​ឲ្យ​មក​និយាយ​រឿង​ចរាចរណ៍​វិញ​ម្តង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]