ថៃ៖ ស្ទើរមិនគួរឲ្យជឿក្នុងការប្រកួតប្រដាល់នៃកម្មវិធី All Star Fight នៅទីក្រុងបាងកក ប្រទេសថៃ កាលពីយប់មិញ ដោយត្រឹមទឹកទី១តែប៉ុណ្ណោះ ប៊ូខាវ បានយកជ័យជំនះយ៉ាងងាយស្រួល ទៅលើកីឡាករ Azize Hlali មកពីប្រទេសបារាំង។

គូឯកប្រចាំព្រឹត្តការណ៍ All Star Fight បានធ្វើឡើងត្រឹមមួយទឹកប៉ុណ្ណោះ ក្រោយពី Azize Hlali បានសន្លប់នៅចុងទឹក ក្រោយស៊ីមួយដៃឆ្វេងរបស់កំពូលអ្នកប្រដាល់ប្រចាំប្រទេសថៃ ប៊ូខាវ។

ជាមួយនឹងជ័យជំនះនេះ បានធ្វើឲ្យអ្នកទស្សនាជាច្រើនមានការភ្ញាក់ផ្អើល ដោយមិននឹកស្មានថា សូម្បីតែជើងខ្លាំងមកពីបារាំងក៏ទៅមួយរួចជាមួយ ប៊ូខាវ ដែរ។

បើចង់ដឹងទិដ្ឋភាពនៃការប្រកួតតយ៉ាងណានោះ ទស្សនាវីដេអូទាំងអស់គ្នា៖ 

អ្នកប្រដាល់មកពីបារាំង ដេកស្អាត ក្រោយស៊ីមួយដៃឆ្វេង របស់ ប៊ូខាវ
អ្នកប្រដាល់មកពីបារាំង ដេកស្អាត ក្រោយស៊ីមួយដៃឆ្វេង របស់ ប៊ូខាវ
អ្នកប្រដាល់មកពីបារាំង ដេកស្អាត ក្រោយស៊ីមួយដៃឆ្វេង របស់ ប៊ូខាវ
ប៊ូខាវ ផ្តួល Azizeឲ្យសន្លប់ក្នុងទឹកទីមួយ
ប៊ូខាវ ផ្តួល Azize ឲ្យសន្លប់ក្នុងទឹកទីមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]