ក្រុមហ៊ុន Apple បញ្ចេញនូវរូបរាងថ្មីរបស់ iPad mini ជាមួយនិងអេក្រង់ 7.9” inch ដែលនឹងដាក់លក់ នៅថ្ងៃទី២ ខែវិច្ឆិកា ឆាប់ៗនេះ ប៉ុន្ដែអតិថិជនអាចកក់ ជាប់ពីថ្ងៃសុក្រ ទី២៦ នេះតទៅ ក្នុងតំលៃចាប់ពី $329 ទៅ $659 អាមេរិច។

iPad mini ត្រូវបានដាក់បង្ហាញដោយ លោក Phil Schiller ក្នុងកម្មវិធីសម្ភោធលក់របស់ ក្រុមហ៊ុន Apple នៅ Callifronia សហរដ្ឋអាមេរិច។ លោកមានប្រសាសន៍ថា៖ គាត់អាចកាន់ iPad mini តែដៃម្ខាងដោយមិនបារម្ភខ្លាច វាធ្លាក់នោះឡើង។ iPad mini រចនាឡើងដោយមានអេក្រង់តូចជាងមុន ត្រឹមតែ 7.9” inch ប៉ុណ្ណោះ ដែលមានកំរាស់ស្ដើងជាង iPad ទូទៅដល់ទៅ ២៣% និងពន្លឺភ្លឺជាងមុន ៥៣%។ iPad mini បំពាក់នូវកាំមេរ៉ា ៥មេហ្គាភិចសែល និងកំរាស់របស់គ្រឿងក្នុង 7.2 មីលីម៉ែត្រ។ ចំនែកឯកម្មវិធីប្រើ គឹដូចទៅនិង iPhone5 និងថ្មរបស់ iPad mini អាចប្រើបានចំនួន ១០ម៉ោង។

ចំពោះប្រិយមិត្តដែលកំពុងតែរងចាំ iPad mini គឺអាចចាប់ផ្ដើមកក់ ចាប់ពីថ្ងៃសុក្រនេះបានហើយ។

 

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]