ភ្នំពេញ៖ តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ក្រៅពីមានរូបរាងសង្ហា ទេពកោសល្យក្នុងការនិពន្ធ និងច្រៀងក៏មិនធម្មតាដែរ ព្រោះបទនីមួយៗសុទ្ធតែ បង្កប់អត្ថន័យថ្មីប្លែកៗពីគ្នា ។

ទើបតែប្រឡូកក្នុងវិស័យនេះមិនបានប៉ុន្មាន ម្ចាស់បទ«ញីកែងជើង» រូបនេះបានឆក់យកប្រជាប្រិយភាព ពីមិត្តៗយុវវ័យមិនចាញ់តារាមុនៗទេ។ លើសពីនេះ គេតែងសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ ដេវីត តែងចូលរួមក្នុងសកម្មភាព ជួយសង្គម តាមរយៈការច្រៀង និងសម្ដែង ។

មុននេះដែរ តាមរយៈគណនីហ្វេសប៊ុករបស់លោក បានបង្ហោះវីដេអូចម្រៀងមួយបទ ដែលរៀបរាប់ពីការជួយលើកទឹកចិត្តដល់ប្អូនៗ ដែលត្រៀមខ្លួនប្រលងទី១២នាពេលខាងមុខ។

មួយបទនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ទោះតារាប្រុសរាងខ្ពស់រូបនេះ មមាញឹក និងការនិពន្ធបទថ្មីសម្រាប់ផលិតកម្ម យ៉ាងណា ក៏រូបលោក នៅតែឆ្លៀតចេញចម្រៀងលើកទឹកចិត្តសម្រាប់អ្នកគាំទ្រខ្លួន ពិសេសប្អូនៗទី១២តែម្ដង៕

ចង់ដឹងអត្ថន័យបទមួយនេះ យ៉ាងណាទស្សនាវីដេអូ ទាំងអស់គ្នា៖

ដេវីត តែងចូលរួមក្នុងសកម្មភាពជួយសង្គម តាមរយៈការច្រៀង និងសម្ដែង
ដេវីត តែងចូលរួមក្នុងសកម្មភាពជួយសង្គម តាមរយៈការច្រៀង និងសម្ដែង
ដេវីត តែងចូលរួមក្នុងសកម្មភាពជួយសង្គម តាមរយៈការច្រៀង និងសម្ដែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត