ភ្នំពេញ៖ ម្សិលមិញនេះ តារាចម្រៀង មាស សុខសោភា បានធ្វើអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមទាំងអស់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលអ្នកនាងបានបង្ហោះរូបភាពមួយសន្លឹករបស់ខ្លួន ក្នុងសភាពកោរសក់ ហើយអង្គុយនៅលើកៅអីប្រកបទៅដោយទឹកមុខស្រងូតស្រងាត់

បន្ទាប់ពីបានបង្ហោះនូវរូបភាពមួយសន្លឹកនេះនៅលើអ៊ីនស្តារក្រាម ក៏មានអ្នកគាំទ្រជាច្រើនមានភាពងឿងឆ្ងល់ និងចង់ដឹងយ៉ាងខ្លាំងថា តើតារាចម្រៀង មាស សុខសោភា មានរឿងអ្វីកើតឡើងបានជាត្រូវកោរសក់ដូច្នេះ?

ស្របជាមួយគ្នានៅលើរូបភាពអ្នកនាង មាស សុខសោភា ក៏បានប្រាប់ខ្លីៗនៅក្នុងអ៊ីនស្តារក្រាមខ្លួនថា៖ «This is Life» និងជាការថត MV ថ្មីរបស់ផលិតកម្មថោនផងដែរ។

ហើយទន្ទឹមនឹងនេះ តាមរយៈហ្វេសប៊ុកមួយឈ្មោះ «Fabulous Star តារាស្រីជួរមុខ» ក៏បានពាំនាំយករូបថតរបស់អ្នកនាង មាស សុខសោភា រៀបរាប់ក្នុងន័យដូច្នេះថា៖

«តើមានមនុស្សប៉ុន្មាននាក់ ដែលស្ម័គ្រនៅក្បែរខ្ញុំ ទោះបីជាខ្ញុំគ្មានកេរ្តិ៍ឈ្មោះ កិត្តិយស លុយ ឡាន ផ្ទះធំ ឫទ្រព្យសម្បត្តិស្តុកស្តម្ភនោះ ហើយស្ថិតនៅក្នុងស្ថានភាពបែបនេះ»៕ 

រង់ចាំតាមដានមើលទាំងអស់គ្នាថា​ តើមានអ្្វីកើតឡើងទៅលើតារាចម្រៀងស្រី មាស សុខសោភា ខ្លះបានជាស្ថិតនៅក្នុងសភាពបែបនេះ?

ទស្សនារូបភាពខាងក្រោម៖ 

រូបថតដែលតារាចម្រៀង មាស សុខសោភា បង្ហោះនៅក្នុងអ៊ីនស្តារក្រាម
តារាចម្រៀង មាស សុខសោភា ក្នុងសភាពកោរសក់
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា