ភ្នំពេញ៖ សេចក្តីសុខរបស់មនុស្សស្រី តែងប្រាថ្នាចង់បានស្វាមីដែល យល់ចិត្ត និងដឹងសុខទុក្ខយើងគ្រប់ពេលវេលា ប៉ុន្តែរឿងនេះមិនងាយកើតឡើងគ្រប់មនុស្សស្រីទាំងអស់នោះទេ។

មិនដឹងថាជាតិមុន កូនស្រីម្ចាស់ល្ខោន ភី សុគន្ធី សាងបុណ្យអ្វីទេ ទើបជាតិនេះ អ្នកនាងក្លាយជាមនុស្សស្រីកំពូលសំណាង ព្រោះបានស្វាមីដែលពូកែយល់ចិត្តបែបនេះ។

ទើបតែពពោះកូនលើកដំបូង អនាគតបងថ្លៃ នីឡា រូបនេះក៏ទទួលបានកាដូឡានថ្មីពីស្វាមី ទៅហើយ។ មិនទាន់បានប៉ុន្មានផង ថ្មីៗនេះស្រាប់តែ ស្វាមីអ្នកនាង ធ្វើផ្ទះថ្មធំទ្រនំខ្ពស់មួយទៀតជូនខ្លួន នេះបើតាមរូបភាពដែល កូនប្រសាម្ចាស់ល្ខោន ភី សុគន្ធី បានបង្ហោះក្នុងបណ្ដាញសង្គម។

យ៉ាងណាមិញ ស្វាមីគំរូរូបនេះ មិនបានបញ្ជាក់ពី ថវិកាក្នុងការចំណាយធ្វើផ្ទះនេះអស់ប៉ុន្មាននោះទេ តែយើងអាចប៉ាន់ស្មានដឹងថា តម្លៃផ្ទះនេះគឺមិនតិចម៉ឺនដុល្លារឡើយ៕

ទង្វើរបស់លោក បានធ្វើឲ្យមនុស្ស ជាច្រើននាក់កំពុងកោតសរសើរ និងមានមនុស្សស្រីមិនតិចនាក់ទេ ដែលលួចច្រណែននឹងសំណាងភរិយារបស់លោក ៕ 

ផ្ទះដែល កូនប្រសា ម្ចាស់ល្ខោន ភី សុគន្ធី កំពុងសាងសង់
កូនស្រីរបស់ម្ចាស់ល្ខោន ភី សុគន្ធី និងស្វាមី
កូនស្រីរបស់ម្ចាស់ល្ខោន ភី សុគន្ធី និងស្វាមី ក្នុងថ្ងៃដែលប្ដីទិញរថយន្តថ្មីឲ្យ
កូនស្រីរបស់ម្ចាស់ល្ខោន ភី សុគន្ធី និងស្វាមី
កូនស្រីរបស់ម្ចាស់ល្ខោន ភី សុគន្ធី និងស្វាមី
ក្រុមគ្រួសារ ម្ចាស់ល្ខោន ភី សុគន្ធី និង នីឡា ដែលជាអនាគតកូនប្រសាស្រី
ក្រុមគ្រួសារ ម្ចាស់ល្ខោន ភី សុគន្ធី និង នីឡា ដែលជាអនាគតកូនប្រសាស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី