(ភ្នំពេញ)៖ តារាចម្រៀង និងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្នកំពុងតែក្ដោបក្តាប់ ប្រជាប្រិយភាពពីសំណាក់ទស្សនិកជន ព្រោះមួយរយៈនេះ គេសង្កេតឃើញថា តារារូបនេះ មានភាពមមាញឹកមែនទែន ដោយមិនត្រឹមតែក្នុងស្រុកនោះទេ ថែមទាំងទៅច្រៀងក្រៅប្រទេសទៀតផង។ យ៉ាងណាមិញ ទោះបីជាខ្លួនមានការរវល់ នឹងការងារក៏ដោយ ពិធីការិនី ពូកែវោហារសព្ទម្នាក់នេះ បានបង្ហោះសារជូនពរម្ដាយ ជាទីស្រឡាញ់របស់នាង ពីចម្ងាយក្នុងថ្ងៃខួបកំណើត ដែលធ្វើឲ្យទស្សនិកជនសរសើរ គ្រប់គ្នាថា នាងពិតជាកូនពៅស្រីម្នាក់ ដ៏ល្អមែន។

សុភ័ក្រ កុសុម៉ា ជូនពរម្ចាស់ជីវិតពីចម្ងាយ ក្នុង​ថ្ងៃខួបកំណើត ស្ដាប់ទៅ​ កម្សត់ផង ចង់សើចផង!
សុភ័ក្រ កុសុម៉ា ជូនពរម្ចាស់ជីវិតពីចម្ងាយ ក្នុង​ថ្ងៃខួបកំណើត ស្ដាប់ទៅ​ កម្សត់ផង ចង់សើចផង!

ជាក់ស្ដែងក្នុងហ្វេសប៊ុក របស់ កញ្ញា សុភ័ក្រ កុសុម៉ា មានសរសេរថា «រីករាយថ្ងៃកំណើតណាម្ចាស់ជីវិតកូន ជូនពរម៉ាក់សុខភាពល្អ អាយុវែង នៅជាមួយកូនរហូត អ្វីសំខាន់សំណូមពរម៉ាក់ កុំពូកែរអ៊ូពេក កាត់ចោលខ្លះៗទៅ កូនធំហើយ ចេះគិតហើយ មិនឲ្យម៉ាក់ហត់ទៀតទេ ដល់ពេលកូនត្រូវបំពេញតួនាទីហើយម៉ាក់ ចាំតែស្រួលទៅ តែឥឡូវនៅពិបាកតិចៗសិន ទៅណាយាយផាន់»។

សុភ័ក្រ កុសុម៉ា បានបន្ដទៀតថា «សុំទោសដែលកូននៅឆ្ងាយ មិនបានធ្វើកម្មវិធីជូនម៉ាក់ តែកាដូរម៉ាក់ថា ចង់បានកុំភ័យ គេងតែព្រួយទៅហាហា ចង់ប្រាប់ថា ស្រឡាញ់ម៉ាក់ណាស់ អរគុណដែលចំណាយពេល ជិតមួយជីវិតរបស់ម៉ាក់ មើលថែរនឹងស្រឡាញ់កូនពៅម្នាក់នេះ មានម៉ាក់ទើបកូនមានដង្ហើម អូ៎..ភ្លេចហើយ រឿងឆាតហ្វេសប៊ុក ជាមួយបារាំងផ្អាកខ្លះទៅម៉ែអើយ កុំធ្វើបាបចិត្តឪញុំពេក ហាហា!»។

ជាមួយនឹងការបង្ហោះរូបភាព ជាច្រើនសន្លឹក លាយឡំជាមួយពាក្យពេចន៍ជូនពរ របស់តារាចម្រៀង សុភ័ក្រ្ដ កុសុម៉ា ធ្វើឲ្យទស្សនិកជនពេញចិត្ត ចំពោះទង្វើររបស់នាងគ្រប់គ្នា។

ចង់ដឹងថា ម្ដាយរបស់ពិធីការិនី សុភ័ក្រ កុសុម៉ា មានព្រះភក្រ្ដាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម ទាំងអស់គ្នា!

តារាចម្រៀង និងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្នកំពុងតែក្ដោបក្តាប់ ប្រជាប្រិយភាពពីសំណាក់ទស្សនិកជន
តារាចម្រៀង និងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា