(កណ្តាល)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកុងតឺន័របុកចូលផ្ទះអ្នកលក់ដូរ នៅតាមផ្លូវជាតិលេខ១ នៅម្តុំផ្សារគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យមនុស្សចំនួន៧នាក់រងរបួសធ្ងន់ស្រាល ខណៈផ្ទះ១ខ្នង ខូចខាតស្ទើរទាំងស្រុង និង២ខ្នងទៀត ខូចខាតបន្តិចបន្តួច ព្រមទាំងខូចខាតសម្ភារមួយចំនួនធំ។

តាមសម្តីរបស់សាក្សីនៅកន្លែងកើតហេតុ បានថ្លែងប្រាប់ភ្នាក់ងារ Fresh Nesw បានឱ្យដឹងថា នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ មុនពេលកើតហេតុ គេឃើញមានរថយន្ដកុងតឺន័រ របស់ក្រុមហ៊ុន «ផែស្ងួតតិច​ស្រ៊ុន» មួយគ្រឿងបើកបរពីភ្នំពេញ ទៅអ្នកលឿងខេត្តព្រៃវែង ប្រហែលតៃកុងឡានងងុយដេកក៏រេចង្កូតបុកចូលផ្ទះ របស់ប្រជាពលរដ្ឋដែលលក់ដូរនៅតាមដងផ្លូវ តែម្តង។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត និងរថយន្តត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ រួចនាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

រថយន្តកុងតឺន័រក្រុមហ៊ុន «ផែស្ងួតតិចស្រ៊ុន» បុកចូល ផ្ទះប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៧នាក់ និងខូចខាតសម្ភារមួយចំនួនធំ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]