ភ្នំពេញ៖ បុរសជនជាតិស្វីសម្នាក់ បានចាក់បំពង់ក និងលើដងខ្លួន ប៉ុនប៉ងធ្វើអត្ដឃាតខ្លួនឯង ដោយសង្ស័យញៀនថ្នាំខ្លាំងពេក ហើយកម្លាំងអាវុធហត្ថ និងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ៧មករា ប្រើពេល ជិតមួយម៉ោង ទើបអាចជួយសង្គ្រោះជនរងគ្រោះនេះបាន ខណៈជនរងគ្រោះ ហូរឈាមស្ទើរអស់ពីក្នុងខ្លួន ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបាន ឲ្យដឹងថា បុរសជនជាតិស្វីសម្នាក់មានឈ្មោះ Orlando Adelino កើតនៅឆ្នាំ ១៩៧៧ បានយកកូនកាំបិតមុខ ស្រួចចាក់បំពង់កនិងដងខ្លួន  បណ្ដាលឲ្យ ហូរឈាម ស្រោចយ៉ាងច្រើន នៅលើពូកដែលគេដាក់មុខ បន្ទប់នៃសណ្ឋាគារ អេមីរ៉ល មរកត ជាន់ទី១ ដែលមានទីតាំងតាម បណ្ដោយផ្លូវលេខ១០៧ ខាងត្បូង វត្ដស្វាយដង្គុំ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ហើយក្រោយឃើញ ហេតុការណ៍នេះ សមត្ថកិច្ច កងរាជអាវុធហត្ថ ខណ្ឌ៧មករា និងកម្លាំងនគរបាល មូលដ្ឋាន បានប្រើរយៈជិត មួយម៉ោងក្នុងការ ទប់ស្កាត់បញ្ឈប់ការ ប៉ុនប៉នសម្លាប់ខ្លួនឯងនេះ ក្នុងគោលបំណង នាំជនរងគ្រោះទៅ កាន់មន្ទីរពេទ្យ។

 ហើយបើពិនិត្យមើលស្ថានភាព ជាក់ស្ដែង ជនបរទេសរូបនេះ នៅមានសង្ឃឹម តិចណាស់ក្នុងការ រស់រានមានជីវិត ដោយសារតែមុខ របួសធ្ងន់ពេក។ រហូតមកដល់ពេលនេះ មិនទាន់មានប្រភពព័ត៌មាន ជាផ្លូវការរបស់សមត្ថកិច្ច ចេញមកបញ្ជាក់ នៅឡើយ ទេអំពើមូលហេតុ ដែលបុរសជាតិស្វីស ប៉ុនប៉ងធ្វើអត្ដឃាត ខ្លួនឯងនេះ ខណៈសេចក្តីរាយការណ៍ខ្លះ បានឲ្យដឹងថា មកពីញៀនថ្នាំខ្លាំងពេក ហើយសមត្ថកិច្ច កំពុងមមាញឹកក្នុងការ ស្រាវជ្រាវ រកមូលហេតុ ពិតប្រាកដ។

ជនបរទេសដែល ចាក់បំពង់ក ខ្លួនឯង និងដងខ្លួន មានឈ្មោះ កើតនៅឆ្នាំ១៩៧៧ កាន់លិខិតឆ្លង ដែនលេខ F3868968 ចូលមក ប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០០៩ និងផុតកំណត់កាល បរិច្ឆេទ លិខិតឆ្លងដែន ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩។

ក្រោយបញ្ជូន តាមរថយន្ដសង្គ្រោះ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត នៅកន្លែងកើតហេតុគេ ឃើញមានស្នាម ឈាមប្រឡាក់ ពេញលើពូក កូនកាំបិត និងកុំព្យូទ័រយួរដៃមួយគ្រឿង ផងដែរ ហើយមន្រ្តីទូតរបស់ប្រទេសស្វីស កំពុងតែធ្វើការរឿងនេះ យ៉ាងយកចិត្ដទុដាក់ផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

 

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]