ថៃ៖ តារាសម្តែងប្រុស Nadech Kugimiya និងកញ្ញា Yaya Urassaya បច្ចុប្បន្នកំពុងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈខ្សែភាពយន្តភាគរឿង «Leh Lub Salub Rang»។

ទន្ទឹមនឹងភាពល្បីល្បាញលោក Nadech Kugimiya ក៏រាប់ចាត់ទុកថា ជាតារាមួយដួង ដែលមានចំណង់ចំណូលចិត្តខ្លាំងណាស់ នៅក្នុងការថតរូបភាពស្អាតៗជាច្រើន សម្រាប់ផុសនៅក្នុងអ៊ីនស្តារក្រាម។

ហើយជារឿយៗ យើងក៏ឧស្សាហ៍ឃើញតារាសម្តែងរូបនេះ ផុសរូបនៅក្នុងអ៊ីនស្តារក្រាមផងដែរ មិនចាញ់តារាសម្តែងល្បីៗនានានៅក្នុងសិល្បៈជាមួយគ្នានោះទេ។

ហើយអ្វីដែលជាពិសេសនោះ គឺក៏មានរូបភាពជាច្រើនប៉ុស្តិ៍របស់តារាសម្តែងស្រី Yaya Urassaya ដែលត្រូវបានលោក Nadech Kugimiya ថតឱ្យយ៉ាងស្អាតៗ ហើយបង្ហោះចូលនៅក្នុងអ៊ីនស្តារក្រាមផងដែរ។

បើមិនចាប់អារម្មណ៍ទេ ប្រាកដជាមិនដឹងនោះឡើយ ជាក់ស្តែងនៅលើរូបភាពរបស់កញ្ញា Yaya Urassaya ទាំងនោះគឺសុទ្ធតែមានដាក់ឈ្មោះនៅពីខាងក្រោមថា photo by Nadech

មិនធម្មតានោះទេ មួយគូនេះ ទៅណាមកណាជាមួយគ្នារហូតតែម្តង ហើយថែមទាំងថតរូបស្អាតៗឱ្យគ្នាទៀត។ រកឯណាបាន? ជាងថតរូបផ្ទាល់ខ្លួន តាមថតរូបឱ្យរហូតបែបនេះ។ 

តោះចង់ដឹងថាមានរូបណាខ្លះដែល Nadech ថតឱ្យ YaYa យើងមកទស្សនាកម្រងរូបភាពដកស្រង់ចេញពីក្នុង IG របស់កញ្ញា YaYa ដូចខាងក្រោមនេះ៖  

កម្រងរូបភាពដែលជាស្នាដៃរបស់កម្លោះសង្ហា Nadech Kugimiya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]