ម៉ាឡេស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ គឺស្ថិតក្នុងពូល B នៃការប្រកួតព្រឹត្ដិការណ៍ SEA Games លើកទី២៩ ដែលធើ្វឡើងក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលក្នុងពូល B នោះរួមមានក្រុមជម្រើសជាតិក្រោមអាយុ២២ឆ្នាំរបស់ថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ទីម័រ និងហ្វីលីពីន។

ខាងក្រោមនេះគឺជាកាលវិភាគរបស់ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ ដែលនឹងត្រូវប្រកួតក្នុងព្រឹត្ដិការណ៍កីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ៖

-ហ្វីលីពីន Vs កម្ពុជា ថៃ្ងទី១៥ ខែសីហា ម៉ោង ១៩:៤៥យប់

-វៀតណាម Vs កម្ពុជា ថៃ្ងទី១៧ ខែសីហា ម៉ោង ៣រសៀល

-ថៃ Vs កម្ពុជា ថៃ្ងទី២០ ខែសីហា ម៉ោង ១៩:៤៥យប់

-ទីម័រ Vs កម្ពុជា ថៃ្ងទី២២ ខែសីហា ម៉ោង ១៩:៤៥នាទីយប់

-ឥណ្ឌូនេស៊ី Vs កម្ពុជា ថៃ្ងទី២៤ ខែសីហា ម៉ោង ៣រសៀល

ផ្អែកលើកាលវិភាគខាងលើ ក្រុមកម្ពុជាក្រោមអាយុ២២ឆ្នាំ នឹងត្រូវប្រកួតបើកឆាកទល់នឹងក្រុមហ្វីលីពីនក្រោមអាយុ២២ឆ្នាំ ខណៈដែលគ្រប់ការប្រកួតរបស់ក្រុមកម្ពុជា គឺទូរទស្សន៍រស្មីហង្សមាស ជាអ្នកផ្សាយបន្ដផ្ទាល់ផងដែរ៕  

ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]