តើអ្នកនឹងគេងរបៀបនេះ នៅក្នុងឡានក្រុង ឬតាមសាធារណៈមែនទេ?

នៅពេលនេះខ្មែរឡូតនឹងប្រាប់ពី របស់ប្រើប្រាស់ខ្លះៗដែលអាចជួយប្រិយមិត្ដបាន នៅពេលដែលប្រិយមិត្ដ ចង់សម្រាកនៅលើឡានក្រុង ឬធ្វើដំណើរទៅកាន់ទីឆ្ងាយ យ៉ាងងាយស្រួល ។ សូមប្រិយមិត្ដមើលរូបភាពទាំងអស់គ្នា៖ 

១. ខ្នើយ  Ostrich ដែលបានច្នៃឡើងដោយ Kawamura ។ វាជាប្រភេទខ្នើយម្យ៉ាងដែលការពារបរិស្ថាន ហើយក៏អាចធ្វើឲ្យលោកអ្នកមានភាព កក់ក្ដៅ និងងាយស្រួលនៅពេលដែល លោកអ្នកចង់គេង។

២. នេះជាខ្នើយ ដែលមានរូបរាងដូចជាស្រោមជើង។ គំនិតដែលគេចង់ផលិតរបស់នេះឡើង ព្រោះគេចង់ឲ្យអ្នកប្រើប្រាស់ មានលក្ខណៈជាឯកជន កក់ក្ដៅ និង យកចិត្ដទុកដាក់នៅពេលដែលធ្វើការ នៅកន្លែងសាធារណៈ។   

៣. នេះជាប្រភេទខ្នើយ សម្រាប់ទប់ ក របស់អ្នកកុំឲ្យធ្លាក់ចុះ នៅពេលដែលលោកអ្នកចង់សម្រាក។

៤. ខ្នើយមួយនេះត្រូវបានគេដាក់ឈ្មោះថា SkyRest ហើយលោកអ្នកប្រាកដជាអាចគេងយ៉ាងលង់លក់ គ្រប់ទីកន្លែង។

៥. ខ្នើយនេះត្រូបានច្នៃឡើង ដោយ JooYoun Paek ដែលជាជាងគំនូរ និងជាអ្នកច្នៃប្រឌិត មកពីទីក្រុង New York ។

តើប្រិយមិត្ដធ្លាប់សាកល្បងរបស់ទាំងនេះហើយ ឬនៅ?

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]