ថៃ៖ តារាសម្តែងស្រីចាស់វស្សា Anne Thongprasom ដែលបច្ចុប្បន្ននាងមានអាជីពថ្មីមួយទៀត គឺជាអ្នកដឹកនាំរឿងប្រចាំទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៣ ។

ហើយថ្មីៗនេះ តារាស្រីច្រើនជំនាញរូបនេះ ក៏កំពុងតែថតរឿងភាគមួយ ចំណងជើងថា “Likit Ruk” ដែលមានកំពូលតារាសម្តែងប្រុសស្រីកំពុងល្បីឈ្មោះ កញ្ញា Yaya Urassaya និងលោក Nadech Kugimiya គឺជាតួឯកផងដែរ។

កញ្ញា Anne Thongprasom និងក្រុមកាងារថត “Likit Ruk”

បន្ថែមពីនេះ កញ្ញា Anne Thongprasom ត្រូវបានគេដឹងថា នាងគឺជាតារាស្រី និងជាអ្នកដឹកនាំរឿងមួយរូប ដែលយកចិត្តទុកដាក់ចំពោះក្រុមការងារ ដែលជាពិសេសនោះ គឺតែងតែណែនាំបង្ហាត់បង្រៀន និងផ្តល់បទពិសោធន៍ពីការសម្តែង ដែលខ្លួនធ្លាប់ឆ្លងកាត់ បង្ហាញទៅកាន់តែតួអង្គនីមួយៗ ដែលកំពុងជួបការលំបាកក្នុងការសម្តែងជាដើម។

ជាក់ស្តែង អំឡុងពេលថតខ្សែភាពយន្ត “Likit Ruk” កាលពីថ្មីៗនេះ មកដល់ត្រង់វគ្គគ្រោះថ្នាក់ ដែលតារាស្រី Yaya ត្រូវលោតចូលទៅក្នុងទឹក ដោយសារតែបារម្ភពីសុវត្ថិភាព ខ្លាចថា Yaya នឹងមានគ្រោះថ្នាក់ពេលឈុតចុះ ស្រាប់តែកញ្ញា Anne ក៏សុខចិត្តលេងឈុតលោតចូលទឹកជំនួស និងសម្តែងឈុតក្នុងទឹកជំនួស Yaya តែម្តង ដែលនេះពិតជាអ្នកដឹកនាំរឿងគំរូមែន៕    

ឈុតដែលត្រូវតារាស្រី Yaya លោតចូលទៅក្នុងទឹក
អ្នកដឹកនាំរឿង Anne Thongprasom និង តារាស្រី Yaya Urassaya
កញ្ញា Anne លេងឈុតលោតចូលទឹកជំនួស និងសម្តែងឈុតក្នុងទឹកជំនួស Yaya
កញ្ញា Anne លេងឈុតលោតចូលទឹកជំនួស និងសម្តែងឈុតក្នុងទឹកជំនួស Yaya
កញ្ញា Anne លេងឈុតលោតចូលទឹកជំនួស និងសម្តែងឈុតក្នុងទឹកជំនួស Yaya
អ្នកដឹកនាំរឿង Anne Thongprasom និង តារាស្រី Yaya Urassaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]