ភ្នំពេញ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧, ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង គឺជាក្រុមហ៊ុនហិរញ្ញវត្ថុស្របច្បាប់ទី១ ដែលទទួលបានអាជ្ញាបណ្ណនៅក្នុងវិស័យការជួញដូរឧបករណ៍និស្សន្ទតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដោយក្រុមហ៊ុនបានដឹកនាំទីផ្សាមួយនេះតាំងពីពេលនោះមក។ ក្រោយពេលទទួលបានភាពជោគជ័យនៅក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ដែលទទួលបានអាជ្ញាបណ្ណជាក្រុមហ៊ុនសមភាគីកណ្តាល និងការអនុញ្ញាតឈ្មួញជើងសាឧបករណ៍និស្សន្ទ (លេខអាជ្ញាបណ្ណ០០១) បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប០១ឆ្នាំរបស់ខ្លួន នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ក្រោមប្រធានបទ អាណាចក្រអង្គរ ។

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង បាននាំវិនិយោគិនឧបករណ៍និស្សន្ទទៅកាន់សម័យអាណាចក្រអង្គរ
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង បាននាំវិនិយោគិនឧបករណ៍និស្សន្ទទៅកាន់សម័យអាណាចក្រអង្គរ

បរិយាកាសនៃកម្មវិធីបានញ៉ាំងឲ្យភ្ញៀវកិត្តិយសទាំងអស់ មានអារម្មណ៍ថាដូចជាឆ្លងទៅកាន់សម័យកាលអាណាចក្រអង្គរ ដែលជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្រ្តខ្មែរដែលចាប់ផ្ដើមពី ស.វ ទី៩ ដល់ ស.វ ទី១៥។ បើយើងក្រឡេកមើលតាំងពីច្រកចូលនៃទីតាំងកម្មវិធី ភ្ញៀវកិត្តិយស នឹងមានអារម្មណ៍ប្លែកភ្នែកជាមួយការរៀបចំតុបតែងបែបបុរាណស្របទៅតាមក្បូក្បាច់ដែលមាននៅក្នុងសម័យអាណាចក្រអង្គរ។ ក្នុងនោះយើងក៏មានប្រគំតន្ត្រីបុរាណ ប្រពៃណី ដើម្បីធ្វើការស្វាគមន៍ភ្ញៀវកិត្តិយស ។ នៅក្នុងសាលនៃកម្មវិធី ក៏មានការដាក់បង្ហាញនូវផ្ទះបុរាណនៃប្រជាជនសម័យអង្គរ ជាពិសេសមានទាំងច្រកចូលដែលមានក្បូរក្បាច់រចនាដូចជញ្ជាំងប្រាសាទបុរាណ ។

ការសម្តែង ដែលធ្វើឡើងដោយគណៈគ្រប់គ្រងនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីអបអរសាទរគម្រប់ខួប០១ឆ្នាំរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីអបអរសាទរគម្រប់ខួប០១ឆ្នាំរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង

ពេលវេលាពិសេសបំផុតនៃកម្មវិធីនេះគឺជាការសម្តែង ដែលធ្វើឡើងដោយគណៈគ្រប់គ្រងនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ទាក់ទងនឹង តើប្រាសាទអង្គរដ៏អស្ចារ្យរបស់ខ្មែរត្រូវបានកសាងដោយរបៀបណា ព្រមទាំងបានបង្ហាញនូវភាពត្រចះត្រចង់នៃអាណាចក្រអង្គរនេះផងដែរ។

គណៈគ្រប់គ្រងកំពូលនៃក្រុមហ៊ុនក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង

នៅក្នុងរាត្រីដ៏អស្ចារ្យនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសពិសេសជាច្រើន ដើម្បីជាសក្ខីភាពនៅក្នុងភាពជោគជ័យដែលបានបង្កើតឡើងដោយក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង នៅក្នុងពេលមួយឆ្នាំកន្លងមក ។

គណៈគ្រប់គ្រងកំពូលនៃក្រុមហ៊ុនក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង

នៅក្នុងពិធីដ៏វិសេសវិសាលនេះ គណៈគ្រប់គ្រងកំពូលនៃក្រុមហ៊ុនក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង បានលើកឡើងថា ដោយមានការគាំទ្រទាំងស្រុងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការមូលប័ត្រកម្ពុជា ពួកគេនឹងធ្វើការពង្រឹងទីផ្សាឧបករណ៍និស្សន្ទនៅប្រទេសកម្ពុជាឲ្យទៅកាន់កម្រិតថ្មីមួយនៃការអភិវឌ្ឍ ព្រមទាំងលើកកម្ពស់ការរីកចម្រើននៃវិស័យហិរញ្ញវត្ថុកម្ពុជាឲ្យរុងរឿង ដូចជាសម័យអាណាចក្រអង្គរ និងបង្កើតភាពអស្ចារ្យមួយនៅក្នុងទីផ្សាហិរញ្ញវត្ថុកម្ពុជា។

ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីអបអរសាទរគម្រប់ខួប០១ឆ្នាំរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង

នៅចុងកម្មវិធីនេះ ភ្ញៀវកិត្តិយសទទួលបានភាពសប្បាយរីករាយជាខ្លាំង និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយគ្នានេះដែរ ពួកគាត់ទទួលបានការយល់ដឹង និងភាពជឿជាក់កាន់តែខ្លាំងអំពីផលិតផលហិរញ្ញវត្ថុមួយនេះ ។ មិនតែប៉ុណ្ណោះ វាបានធ្វើឲ្យវិនិយោគិនកម្ពុជាមានឱកាសក្នុងការទាញយកប្រាក់ចំណេញពីទីផ្សា ក៏មានយុត្តិធម៌ និងតម្លាភាពមួយនេះ ដោយមានការទទួលស្គាល់ពី គ.ម.ក ៕ 

ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីអបអរសាទរគម្រប់ខួប០១ឆ្នាំរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីអបអរសាទរគម្រប់ខួប០១ឆ្នាំរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]