ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានបង្ហោះសារមួយក្នុងទំព័រហ្វេសប៊ុករបស់លោក ដោយបាននិយាយថា ទោះក្រុមកម្ពុជា ធ្លាក់ចុះ៣លេខ ក្នុងតារាងសហព័ន្ធបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA ក៏ដោយ ក៏លោកបានបញ្ជាក់ថា ទម្រង់លេងរបស់ក្រុមមានភាពប្រសើរឡើងជាងមុន។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ចុះដល់ទៅ ៣ លេខ ពោលគឺពីលេខរៀងទី ១៧៣ ចុះមកលេខរៀងទី ១៧៦ នៃតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិនៅលើពិភពលោក (FIFA RANKING) មាន ១១១ ពិន្ទុក្នុងដៃដដែល បើគិតត្រឹមថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៧ នេះ។ 

យ៉ាងណាក្ដី លោក Leonardo Vitorino បានបង្ហោះសារមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនិយាយទាក់ទងទៅនឹងរឿងនេះថា៖ «អំពីចំណាត់ថ្នាក់របស់ FIFA កុំបារម្ភអី ក្នុងរយៈពេល១២ខែចុងក្រោយនេះ។ បន្ទាប់ពីលទ្ធផលដ៏ល្អរបស់កម្ពុជា ក្នុងការប្រកួតចុងក្រោយនៅក្នុងក្របខណ្ឌ AFC Cup , លទ្ធផលនៅក្នុងក្រុម U22 ក៏ដូចជាក្រុមឈុតធំកាលពីខែមុន ខ្ញុំជឿថាក្រុមរបស់យើងនឹងធ្វើបានល្អប្រសើរជាងមុនទៀត ទល់នឹងក្រុមដែលស្ថិតនៅចំណាត់ថ្នាក់ពីលើយើង។ ដូច្នេះយើងនឹងមានគោលដៅដ៏ធំមួយក្នុងពេលឆាប់ៗនេះ ហើយអ្វីដែលសំខាន់បំផុតនោះគឺក្រុមជម្រើសជាតិរបស់យើងសព្វថៃ្ងនេះ គឺស្ថិតនៅកម្រិតមួយផ្សេងទៀតហើយ»៕ 

លោក Leonardo បង្ហោះសារក្នុងទំព័រហ្វេសប៊ុករបស់លោក
លោក Leonardo Vitorino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]