ភ្នំពេញ៖ រឿងរ៉ាវដែលបង្ហាញពីក្តីស្នេហ៍ពិត ពោរពេញដោយអត្ថន័យមួយ តែងតែអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នក ចាក់ដោតបេះដូងរបស់អ្នក ព្រមទាំងនាំយកអនុស្សាវរីយ៍ដ៏មានន័យក្នុងអតីតកាលរបស់អ្នកត្រលប់មកវិញ។ នេះជាមូលហេតុដែល Doublemint បានផលិតវីដេអូពាណិជ្ជកម្មថ្មី ដកស្រង់ចេញពីរឿងរ៉ាវស្នេហាពិតដ៏រ៉ូមែនទិករបស់សារ៉ា និង ចូន ហើយទទួលបានការទស្សនាជាង 21 លាននាក់ នៅលើ YouTube និង 8 លាននាក់ នៅលើ Facebook។

សេចក្តីស្នេហាដ៏ស្រស់បំព្រងរបស់ពួកគេ បានរីកដុះដាលចាប់តាំងពីការជួបគ្នាដោយចៃដន្យនៅវិទ្យាល័យ រហូតដល់ពួកគេឈានចូលដល់វ័យកណ្ដាល។ ពួកគេទាំងពីរបានបង្ហាញដល់ពិភពលោកឲ្យបានដឹងថា ស្នេហាពិតគឺអាចជំនះរាល់ឧបសគ្គដែលពួកគេប្រឈម។ ប្រវត្តិនៃរឿងរ៉ាវស្នេហាមួយនេះ ត្រូវបានរក្សាទុកនៅលើក្រដាស់រុំ Doublemint ដ៏ស្រស់ស្អាតពោរពេញដោយសិល្បៈ ជាសក្ខីភាពនៃក្តីស្នេហ៍ពិតរបស់ពួកគេ។

តើវាពិតជាល្អយ៉ាងណា បើសិនជាអ្នកអាចធ្វើឲ្យការចងចាំដ៏ល្អបំផុតរបស់អ្នក កត់ត្រាទុកនៅក្នុងគំនូរព្រាងក្នុងក្រដាសរុំ Doublemint ដូចគ្នាទៅនឹងអ្វីដែលចូនបានធ្វើ?

ដើម្បីនាំមកនូវក្តីសប្បាយរីករាយ និងដើម្បីបង្ហាញថាស្នេហាពិតប្រាកដជានៅមានលើពិភពលោកនេះ ថែមទាំងស្រស់ស្អាតពោរពេញដោយអត្ថន័យទៀតផងនោះ ក្រុមហ៊ុន Doublemint ខេមបូឌា ផ្តល់នូវឱកាសដល់អ្នកដើម្បីបង្ហាញ និងអបអរពីស្នេហ៍ពិតរបស់អ្នក។ Doublemint មានបំណងចង់ឲ្យអ្នកទាំងអស់ចូលរួម និងចែករំលែកស្នេហាដ៏រ៉ូមែនទិករបស់អ្នកជាមួយ Doublemint's Lovewraps Contest ដែលចាប់ផ្តើមពីឥឡូវនេះ រហូតដល់ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2017 ។

ដោយគ្រាន់តែចូលទៅកាន់ www.mylovewraps.com.kh ហើយចូលទៅកាន់គណនី Facebook របស់អ្នក បន្ទាប់មកបង្ហោះរូបថត 3 សន្លឹកដ៏ល្អបំផុតដែលពណ៌នាពីពេលវេលាដ៏អស្ចារ្យជាមួយមនុស្សជាទីស្រឡាញ់ អាចជាគូស្នេហ៍ ក្រុមគ្រួសារ ឬ មិត្តភក្តិរបស់អ្នក ដើម្បីមានឱកាសឈ្នះរង្វាន់ជាដំណើរកម្សាន្ត សម្រាប់មនុស្សពីរនាក់ទៅកាន់កោះសង្សារ។

ឱកាសឈ្នះរង្វាន់ជាដំណើរកម្សាន្តសម្រាប់មនុស្សពីរនាក់ទៅកាន់កោះសង្សារ

ការប្រកួតចាប់ផ្ដើមពីថ្ងៃទី 01 ខែសីហា ឆ្នាំ 2017 រហូតដល់ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2017 ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលកាន់គេហទំព័រ www.mylovewraps.com.kh ឬ ទំព័រហ្វេសប៊ុករ "Doublemint Cambodia" ។

បន្ថែមពីលើរង្វាន់ជាដំណើរកម្សាន្តទៅកាន់កោះសង្សារ អ្នកក៏អាចឈ្នះរង្វាន់ប្រចាំសប្តាហ៍ដោយការញ៉ាំស្ករ Doublemint ឥតគិតថ្លៃរយៈពេលពេញមួយឆ្នាំ។ ស្នេហាពិតជាអាចនាំអ្នកទៅកាន់ កន្លែងដ៏អស្ចារ្យបាន ដូច្នេះកុំភ្លេចចែករំលែករឿងរ៉ាវដ៏មានន័យរបស់អ្នកឥឡូវនេះជាមួយ #lovewraps ៕

ង្ហោះរូបថត 3 សន្លឹកដ៏ល្អបំផុតដែលពណ៌នាពីពេលវេលាដ៏អស្ចារ្យជាមួយមនុស្សជាទីស្រឡាញ់ អាចជាគូស្នេហ៍ ក្រុមគ្រួសារ ឬ មិត្តភក្តិរបស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]