ដោយសារតែចង់រំដោះខ្លួនពីព្រាននារី នារីវ័យក្មេងម្នាក់ បានធ្វើពុត ជាយល់ព្រមក្នុងការរួមភេទ ជាមួយនឹងបុរសម្នាក់ ដែលប៉ុនប៉ងចាប់រំលោភខ្លួន នៅក្នុងផ្លូវងងឹតមួយ។

យោងទៅតាមសារព័ត៌មាន របស់អេម៉ារ៉េត បានឲ្យដឹងថា ជនរងគ្រោះនេះ មានឈ្មោះ MJL និងមានអាយុ ២៨ឆ្នាំ។ ហេតុការណ៍នោះ បានកើតឡើង នៅពេលដែលនាងបានចាកចេញពី ផ្សារទំនើបមួយ នៅលើផ្លូវ Al Wasl នៅក្នុងប្រទេសអារ៉ាប់។ នៅពេលនោះ នាងត្រូវបុរសម្នាក់អូសទៅ កន្លែងងងឹតនៅក្នុង ផ្លូវច្រកតូចមួយ។ ខណៈពេលនោះ នាងបានស្រែក ឲ្យគេជួយ តែនាងត្រូវព្រាននារីនេះខ្ទប់មាត់ និងវាយ។ ដោយគិតថា នាងមិនអាចរួចខ្លួន ទើបនាងនិយាយទៅកាន់បុរសនោះថា នាងមិនចូលចិត្ដប្រើហិង្សានោះទេ អាចពិភាក្សាគ្នាបាន។ នាងសួរបុរសនោះថា តើលោកមានឡានឬទេ? តែបុរសនោះបែរជាមិនឆ្លើយ ទើបនាងសួរបន្ដថា តើលោកមានបន្ទប់ទេ? នៅពេលនោះព្រាននារីនេះ បានដកដៃចេញ ហើយនាងក៏បានទាញដំថ្មនៅលើផ្លូវនោះ មកវាយបុរសនោះតែម្ដង។ នាងត្រូវបានរួចខ្លួនពី ព្រាននារីនេះ តែនាងក៏មិនបានបោះបង់ចោល នូវគំនិតតាមចាប់បុរសនេះ មកដាក់គុកដែរ គឺនាងបានប្រទះឃើញបុរសនេះធ្វើការនៅ ក្នុងភោជនីយដ្ឋានមួយ ហើយនាងក៏ធ្វើការប្ដឹងប៉ូលីសតែម្ដង។ យ៉ាងណាមិញ បុរសនេះនឹងត្រូវឡើងតុលាការនៅថ្ងៃទី ១១ ខែវិច្ឆិកាខាងមុខនេះ។

នេះគឺជាវិធីសាស្រ្ដមួយដ៏ល្អ សម្រាប់មិត្ដនារី ។ តើប្រិយមិត្ដយល់យ៉ាងណា ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]