ភ្នំពេញ៖ កាលពីយប់មិញនេះ តារាសម្តែងស្រីវ័យក្មេងកញ្ញា សាឡាត់ ស្រីឡាង បានបង្ហាញរូបវីដេអូខល នៅពេលនាង បានសួរសុខទុក្ខទៅលោក ទ្រី សក្កដា ដែលជាមិត្តសម្លាញ់នឹងគ្នា នៅលើហ្វេសប៊ុករបស់ខ្លួនទាំងទឹកភ្នែក។

កញ្ញា សាឡាត់ ស្រីឡាង បានប្រាប់ថា៖ «Call Video ទាំងទឹកភ្នែកទាំងពីរនាក់ គាត់ឈឺខ្លាំងគាត់ដើរអត់រួច គាត់និយាយអត់ចេញ ទេវតាអើយថែមនុស្សល្អម្នាក់នេះផងឱ្យឆាប់ជា»

រូបភាព Call Video ដែលកញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះនៅលើហ្វេសប៊ុកខ្លួន

ជាក់ស្តែងលោក ទ្រី សក្កដា ពេលនេះកំពុងមានជំងឺធ្ងន់ធ្ងរ ដើរមិនរួច និយាយក៏មិនបានដែរ បណ្តាលមកពីឈឺហើមជើងខ្លាំង។

ហើយបើតាមការបង្ហាញប្រាប់របស់លោក ទ្រី សក្កដា នៅលើហ្វេសប៊ុក កាលពីពេលកន្លងទៅនេះ ក៏បានឱ្យដឹងដែរថា ដោយសារតែការហាត់ប្រាណចង់ស្គមខ្លាំងពេករបស់លោក ទើបបណ្តាលឱ្យមានការរយះសាច់ដុំ ហើមដៃ និងជើងផងដែរ រហូតដល់មិនអាចដើររួច ហើយអាការៈ ក៏កាន់តែខ្លាំងឡើងៗផងដែរ។

ទន្ទឹមនឹងនេះក៏មានការជូនពរ យ៉ាងច្រើនពីសំណាក់មិត្តភក្តិនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើនផងដែរ សូមឱ្យជំងឺរបស់លោក ទ្រី សក្កដា ឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ៕

ទស្សនារូបភាពខាងក្រោម៖ 

រូបភាពរបស់លោកទ្រី សក្កដា ដែលបានបង្ហាញនៅលើហ្វេសប៊ុក
រូបភាពរបស់លោកទ្រី សក្កដា ដែលបានបង្ហាញនៅលើហ្វេសប៊ុក
រូបភាពដែលលោក ទ្រី សក្កដា បានបង្ហាញនៅលើហ្វេសប៊ុកខ្លួន
លោក ទ្រី សក្កដា
លោក ទ្រី សក្កដា
កញ្ញា សាឡាត់ ស្រីឡាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]