ខ្លាញ់ត្រីជាប្រភេទវីតាមីនមួយប្រភេទ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅជុំវិញពិភពលោកដែលស្រលាញ់សុខភាព។  ខ្លាញ់ត្រីធ្លាប់ជាប្រភេទវីតាមីនមួយដែលកម្រ និងមានតម្លៃថ្លៃព្រោះតែគុណប្រយោជន៍លើសលប់របស់វា។ 

ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ន យើងអាចរកទិញវីតាមីនខ្លាញ់ត្រីនេះដោយងាយ និងមានតម្លៃសមរម្យតាមបណ្តាឱសថស្ថានស្របច្បាប់ និងផ្សារទំនើបនានា។  ខ្លាញ់ត្រីភាសាផ្លូវការទូទៅដែលគ្រប់គ្នាស្គាល់ Fish Oil គឺជាសារជាតិវីតាមីនមួយប្រភេទ ចម្រាញ់ពីជាលិការបស់ខ្លាញ់ត្រីបាតសមុទ្រ ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ polyunsaturated ដូចជាអូមេហ្គា 3 និង sterols ដូចជា squalene ដែលរួមមានអាស៊ីត eicosapentaenoic (EPA) និងអាស៊ីត docosahexaenoic (DHA) ជាដើមដែលមានអត្ថប្រយោជន៍ខាងសុខភាពជាច្រើនយ៉ាង។ 

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លាញ់ត្រី ៖

យើងអាចរកទិញវីតាមីនខ្លាញ់ត្រីនេះដោយងាយនិងមានតម្លៃសមរម្យតាមបណ្តាឱសថស្ថានស្របច្បាប់ និងផ្សារទំនើបនានា

គុណប្រយោជន៍ចំពោះសុខភាព

- វីតាមីន D នៅក្នុងខ្លាញ់ត្រី អាចជួយកាត់បន្ថយភាពតានតឹង ការធុញថប់ និងជំងឺ ធ្លាក់ទឹកចិត្ត

- អាចជំនួយខួរក្បាល ប្រឆាំងនឹងជំងឺវង្វេងវង្វាន់

- ជួយផលិតសាច់ដុំ  ជំនួយឱ្យសាច់ដុំកាន់តែរឹងមាំ និងបង្ការបញ្ហារមួលក្រពើថែមទៀតផង

- ចំពោះស្រ្តីអាចកាត់បន្ថយការឈឺចាប់ផ្សេងៗដូចជាការឈឺចាប់ពេលមករដូវ ថែមទាំងជំនួយសុខភាពឆ្អឹង ជាពិសេសសម្រាប់ស្រ្តីដែលចូលដល់វ័យចំណាស់ដែលអស់រដូវ

- ចំពោះបុរសអាចការពារជំងឺមហារីកក្រពេញប្រូស្តាត

- អាចការពារការវិវត្តនៃជំងឺសរសៃឈាមបេះដូង

- កាត់បន្ថយបរិមាណកូលេស្តេរ៉ុលនៅក្នុងឈាមក៏ដូចជាហានិភ័យនៃជំងឺសរសៃឈាម។

- ជួយបង្កើនចរាចរឈាម កាត់បន្ថយគ្រោះថ្នាក់នៃការកកឈាម និងទប់ស្កាត់ ការលូតលាស់នៃចង្វាក់បេះដូងមិនទៀងទាត់។

- កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមនិងការពារសរសៃប្រសាទនិងជាលិកាតភ្ជាប់នៅក្នុងខ្លួន។ 

គុណប្រយោជន៍ជាច្រើនចំពោះសុខភាព

ចំពោះសម្រស់ និងស្បែក

ខ្លាញ់ត្រីមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពារកម្តៅថ្ងៃ។  វាថែមទាំងផ្ទុកនូវវីតាមីន A និង D ជាច្រើនដែលអាចជួយបង្កើនការលូតលាស់កោសិកាស្បែក និងភ្នាសរំអិល។  វីតាមីនទាំងនេះធ្វើឱ្យសក់ ក្រចក និងស្បែកមានសុខភាពល្អ ដែលនេះជាមូលហេតុដែលយើងគួរប្រើប្រាស់វាឱ្យបានទៀងទាត់។

វីតាមីនទាំងនេះធ្វើឱ្យសក់ ក្រចកនិងស្បែករបស់អ្នកមានសុខភាពល្អ

ដុតបំផ្លាញជាតិខ្លាញ់

អ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវខាងចំណីអាហារ បានផ្តល់យោបល់ថាខ្លាញ់ត្រីគឺជាវីតាមីនមួយប្រភេទដែលជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់ ហើយអាចជួយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ  ថែមទាំងជំនួយឱ្យអ្នកស្រកទំងន់បានកាន់តែឆាប់រហ័សបើសិនជាអ្នកហាត់ប្រាណបន្ថែម  ស្របពេលដែលប្រើប្រាស់វីតាមីនខ្លាញ់ត្រីនេះ។  

ជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់ ហើយអាចជួយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ ថែមទាំងជំនួយឱ្យអ្នកស្រកទំងន់បានកាន់តែឆាប់រហ័សបើសិនជាអ្នកហាត់ប្រាណបន្ថែម ស្របពេលដែលប្រើប្រាស់វីតាមីនខ្លាញ់ត្រីនេះ

# ប្រការណែនាំ និងគួរចៀសវាង

ទោះជាខ្លាញ់ត្រីមានសារប្រយោជន៍ ចំពោះសុខភាពយ៉ាងណាក៏ដោយ អ្នកជំនាញបានណែនាំ និងចៀសសវាងប្រើវាក្នុងករណីមួយចំនួនដូចជា ៖

- ហាមប្រើ! ប្រសិនបើអ្នកមានបញ្ហាក្រពេញទីរ៉ូអ៊ីត  ឬកម្រិតជាតិកាល់ស្យូម និងវីតាមីន D ខ្ពស់។

- ខ្លាញ់ត្រីអាចប្រើប្រាស់បានដោយការលេប ១ ​ទៅ ២  គ្រាប់ក្នុងមួយថ្ងៃ និងអាចបន្តការប្រើប្រាស់រហូតដល់ ១ខែ។

- អ្នកអាចទទួលទានខ្លាញ់ត្រីនេះបាន បន្ទាប់ពីហូបបាយរួច ហើយមិនគួរប្រើប្រាស់វានៅពេលដែលពោះទទេនោះទេ ព្រោះវាអាចបណ្តាលឱ្យអ្នកមានបញ្ហារំលាយអាហារ។

- អ្នកមិនត្រូវប្រើខ្លាញ់ត្រីជាមួយវីតាមីនចំរុះផ្សេងទៀតឡើយ រួមបញ្ចូលដូចជាខ្លាញ់ត្រីសាម៉ុងជាដើម៕

ទោះជាខ្លាញ់ត្រីមានសារប្រយោជន៍ចំពោះសុខភាពយ៉ាងណាក៏ដោយ អ្នកជំនាញបានណែនាំ និងជៀសវាងប្រើវាក្នុងករណីមួយចំនួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]