(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ដោយមួយនៅក្រុងតាខ្មៅ និងមួយករណីទៀត នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យ​មនុស្ស៦នាក់ស្លាប់ និង២នាក់រងរបួស នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។

មន្ដ្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ហេតុការណ៍នៅក្រុងតាខ្មៅ កើតឡើងរវាងរថយន្ដ Camry ឆ្លាម បុកជាមួយរថយន្ដធន់ធំដឹកទំនិញ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរងរបួស២នាក់។ នគរបាលបញ្ជាក់ថា មូលហេតុមកពីរថយន្ដ Camry ឆ្លាម ស្ថិតក្នុងស្ថានភាពស្រវឹងជោគ ដែលកំពុងធ្វើដំណើរចេញពីខារ៉ាអូខេ។

ដោយឡែកមួយករណីទៀត នៅស្រុកកៀនស្វាយ រថយន្ដមួយគ្រឿងបុកជាមួយម៉ូតូ បណ្ដាលឲ្យស្ដ្រី២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការវាស់វែងរួចយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ដោយមួយនៅក្រុងតាខ្មៅ និងមួយករណីទៀត នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យ​មនុស្ស៦នាក់ស្លាប់ និង២នាក់រងរបួស នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ
ហេតុការណ៍នៅក្រុងតាខ្មៅ កើតឡើងរវាងរថយន្ដ Camry ឆ្លាម បុកជាមួយរថយន្ដធន់ធំដឹកទំនិញ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរងរបួស២នាក់
មូលហេតុមកពីរថយន្ដ Camry ឆ្លាម ស្ថិតក្នុងស្ថានភាពស្រវឹងជោគ ដែលកំពុងធ្វើដំណើរចេញពីខារ៉ាអូខេ
ដោយឡែកមួយករណីទៀត នៅស្រុកកៀនស្វាយ រថយន្ដមួយគ្រឿងបុកជាមួយម៉ូតូ បណ្ដាលឲ្យស្ដ្រី២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]