ភ្នំពេញ​៖ ជាទូទៅ រាល់ការទិញរបស់ប្រើប្រាស់ដែលទាក់ទងជាមួយនឹងបចេ្ចកវិទ្យាទំនើបៗ អតិថិជនតែងតែចង់បានការធានាពីក្រុមហ៊ុន ដើម្បីប្រាកដថាទំនិញដែលពួកគេកំពុងសម្រេចចិត្តនោះ គឺពិតជាមានគុណភាពល្អមែន។ ការធានាកាន់តែយូរ កាន់តែមានទំនុកចិត្ត។

ការធានាកាន់តែយូរ កាន់តែមានទំនុកចិត្ត

ជាក់ស្តែង ក្រុមហ៊ុនលក់រថយន្ត KIA ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន HGB Group នឹងផ្តល់ជូនអតិថិជនដែលទិញឡានថ្មីពីក្រុមហ៊ុន ជាមួយនឹងការធានារហូតដល់ទៅ៥ឆ្នាំ ដែលការធានានេះ មានរយៈពេលយូរជាងការធានាចាស់រហូតដល់ទៅ ២ ឆ្នាំឯណោះ។ បន្ថែមពីលើនេះទៀត ក្រុមហ៊ុននឹងផ្តល់សេវាថែទាំដោយឥតគិតថ្លៃរហូតដល់ ៥ឆ្នាំផងដែរ។ ជាមួយនឹងការធានានេះផងដែរ បើសិនជាមានការលក់ដូរបន្តនោះ ក្រុមហ៊ុននឹងធ្វើការផ្ទេរសិទ្ធិបានដោយពេញលេញផងដែរ។

ក្រុមហ៊ុនលក់រថយន្ត KIA ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន HGB Group បានផ្តល់ការធានាបន្ថែមពីលើ ដែលមានរយៈពេលយូរជាងមុនរហូតដល់៥ឆ្នាំសម្រាប់អតិថិជន

ការធានានេះ នឹងចាប់ផ្តើមពីខែ សីហា នេះតទៅ ដែលនឹងអនុវត្តទៅលើរថយន្តម៉ាកKIA ជាច្រើនដូចជា Sportage, Grand Carnival, Sorento និង Picanto ជាដើមដែលសុទ្ធជាប្រភេទឡានដែលមានអត្ថប្រយោជន៍ច្រើនក្នុងការបើកបរក្នុងក្រុង ក៏ដូចជាបើកទៅផ្លូវឆ្ងាយផងដែរ។

ការធានានេះ នឹងចាប់ផ្តើមពីខែ សីហា នេះតទៅ ដែលនឹងអនុវត្តទៅលើរថយន្តម៉ាកKIA ជាច្រើនដូចជា Sportage, Grand Carnival, Sorento និង Picanto ជាដើម

សូមបញ្ជាក់ផងដែរថា ចំពោះអតិថិជនដែលនិយមប្រើប្រាស់ឡានថ្មីនោះ មិនពិបាកនោះទេ ក្រុមហ៊ុនKIA ក៏មានការបង់រំលួសរាល់ការទិញរថយន្តថ្មីទាំងអស់ ជាមួយនឹងការដំណើរការដែលមានភាពងាយស្រួលផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]