ភ្នំពេញ៖ នៅក្នុងរង្វង់គ្រួសារ របស់តារាសម្តែងស្រី​ ស៊ិចស៊ី ដេននីក្វាន់ ​មិនថា​បងស្រី ប្អូនប្រុស​ ឬក្មួយស្រី របស់នាងនោះទេ សុទ្ធតែមានរូបសម្រស់ ស្រស់ស្អាត និងស្រស់សង្ហាដូចគ្នា។

ជាពិសេស គេក៏ចាប់អារម្មណ៍ប្អូនប្រុសបង្កើតម្នាក់ របស់នាង ដែលបច្ចុប្បន្ន រូបលោក ពិតជាមានមុខមាត់ ស្រស់សង្ហាប្លែក ជាមួយនឹង ភ្នែកធំៗ ច្រមុះស្រួចៗ ហើយលោក ក៏តែងចូលចិត្ត តុបតែងខ្លួន តាមរបៀបជនជាតិគេ ដែលធ្វើឲ្យ អ្នកគាំទ្រមួយចំនួន គិតថា លោក ជាតារាបរទេស។

កាលពីយប់មិញ រូបលោក បានបង្ហោះរូបថត ប្រុសស្អាតម្នាក់ ហើយថែមទាំងដាក់ សារពីលើរូបថា «អាយដលរបស់លោក» ទៀតផង។ 

ក្នុងនោះដែរ ក៏មានមតិរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើននាក់ បាននាំគ្នាចាប់អារម្មណ៍ និងសរសេរថា បុរសដែលនៅក្នុងរូបថត គឺពិតជាស្រដៀងនឹង ប្អូនប្រុស​ កញ្ញា ដេននីក្វាន់ ពិតមែន ទាំងមុខមាត់ និង​ការលេងទឹកមុខ៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?

ប្អូនប្រុសបង្កើត កញ្ញា ដេននីក្វាន់
ប្អូនប្រុសបង្កើត កញ្ញា ដេននីក្វាន់
ប្អូនប្រុសបង្កើត កញ្ញា ដេននីក្វាន់
ប្រុសស្អាតម្នាក់ កំពុងតែធ្វើឲ្យ អ្នកលេងហ្វេសប៊ុក គិតថា មុខស្រដៀង ប្អូនប្រុស កញ្ញា ដេននីក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់