បរទេស៖  យ៉ាងហោចណាស់ កម្មវិធីប្រហែល ៣លាន នៅលើ Google Play Store សម្រាប់ដាក់ឲ្យធ្វើការទាញយក។ ប៉ុន្តែសម្រាប់ទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ថ្មី នឹងទទួលបានកម្មវិធីសំខាន់ៗចំនួន ៧បន្ថែមទៀត ហើយកម្មវិធីទាំងនោះរួមមានដូចជា៖

១. កម្មវិធី Nova Launcher

នេះជាកម្មវិធីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ កំនត់រូបរាង ទំហំ និងទីតាំងកម្មវិធីដែលមាននៅលើទូរស័ព្ទ។ រួមជាមួយនឹងការងារសំខាន់ៗជាច្រើនទៀត កម្មវិធី Nova Launcher អាចជួយឱ្យអ្នករៀបចំរូបរាងនៅលើអេក្រង់ទូរស័ព្ទរបស់អ្នកទៅតាមចិត្តដែលអ្នកស្រលាញ់ចង់បាន។

ការកំនត់ដែលមាននៅលើ កម្មវិធី Nova Launcher

២. កម្មវិធី AirDroid

AirDroid  ជាកម្មវិធីដែលដើរតួនាទីដូចជាខ្សែតភ្ជាប់ទំនាក់ទំនងរវាងកុំព្យូទ័រជាមួយទូរស័ព្ទយ៉ាងអ៊ីចឹង។  AirDroid អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទេររូបភាព និងឯកសារពីទូរស័ព្ទទៅកុំព្យូទ័រ និងពីកុំព្យូទ័រទៅទូរស័ព្ទវិញបាន។ វាអាចធ្វើការផ្ញើសារនៅលើទូរស័ព្ទដោយប្រើប្រាស់កុំព្យូទ័រផងដែរ។ កម្មវិធីនេះអាចតភ្ជាប់ទូរស័ព្ទ ទៅកុំព្យូទ័រដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows និងប្រព័ន្ធប្រតិបត្តិការ macOS បានផងដែរ។ ដូច្នេះអ្នកប្រើប្រាស់ Android ជំនាន់ថ្មីអាចប្រើប្រាស់ទូរស័ព្ទរបស់ខ្លួនពីចម្ងាយបានដោយគ្រាន់តែភ្ជាប់ទូរស័ព្ទទៅនឹងកុំព្យូទ័រ។

កម្មវិធី AirDroid

៣. កម្មវិធី Firefox

បើសិនជាអ្នកមិនសូវជាចូលចិត្តប្រើប្រាស់កម្មវិធី Google Chrome ក្នុងការប្រើអ៊ីនធឺណិតទេនោះ  អ្នកអាចជំនួសមកប្រើកម្មវិធី Firefox វិញបាន។ 

កម្មវិធី Firefox

៤. កម្មវិធី LastPass Password Manager

កម្មវិធីនេះអាចចងចាំពាក្យសម្ងាត់ និងព័ត៌មានដែលអ្នកធ្លាប់វាយបញ្ចូលដើម្បីចូលទៅកម្មវិធី ឬគេហទំព័រនានាដោយស្វ័យប្រវត្តិបាន។ បើសិនជាអ្នកមានភាពលំបាកនៅក្នុងការចងចាំពាក្យសម្ងាត់ទាំងអស់របស់អ្នក កម្មវិធី LastPass​ អាចជួយរក្សាទិន្នន័យទាំងនោះបានយ៉ាងមានសុវត្ថិភាព។

កម្មវិធី LastPass Password Manager

៥. កម្មវិធី Blue Mail

កម្មវិធី Blue Mail  ជាកម្មវិធីមួយសម្រាប់ប្រើប្រាស់អ៊ីម៉ែល។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរគណនីអ៊ីម៉ែលរបស់ខ្លួនដែលមាននៅលើ កម្មវិធី Gmail, Yahoo Mail និង Outlook ផងដែរ។ ដូច្នេះអ្នកអាចចូលទៅក្នុងគណនីទាំងនោះបានយ៉ាងរហ័ស ដោយប្រើប្រាស់តែកម្មវិធីមួយរួមគ្នា។

កម្មវិធី Blue Mail

៦. កម្មវិធី Google Keep

កម្មវិធីនេះអាចឱ្យអ្នកប្រើប្រាស់ធ្វើការកត់ចំណាំនៅលើផែនទី ដើម្បីចងចាំពីកន្លែងដែលពួកគេធ្លាប់ទៅ។ អ្នកអាចដាក់បញ្ចូលរូបភាព គូសចំនាំផ្លូវសម្រាប់ការធ្វើដំណើរ និងកត់ចំណាំព័ត៌មាននានានៃទីកន្លែងដែលអ្នកធ្លាប់បានទៅផងដែរ។ 

កម្មវិធី Google Keep

៧. កម្មវិធី ASUS File Manager

ការគ្រប់គ្រងឯកសាររបស់អ្នកនឹងភាពងាយស្រួលជាងមុន ជាមួយនឹងជំនួយពីកម្មវិធី ASUS File Manager ។ កម្មវិធីនេះអាចជួយអ្នកប្រើប្រាស់នៅក្នុងការ ថតចម្លង ផ្លាស់ប្តូរកន្លែង លុបឬក៏ការចែកចាយទិន្នន័យរបស់អ្នក ដែលមាននៅលើអង្គចងចាំនិងនៅលើគណនី Cloud របស់អ្នកផងដែរ៕

កម្មវិធី ASUS File Manager

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]