រាជធានីភ្នំពេញ ៖ រថយន្ដ​តា​កូ​ម៉ា​បើកបរ​ដោយ​ជនជាតិ​ចិន​រ​វល់​ងាក​មើល​ស្រី​ស្អាត​មិន​បាន​ បន្ថយល្បឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​រួច​ទើប​ចាប់​ហ្វ្រាំង​ធ្វើ​ឱ្យ​ រថយន្ដ​មួយ​គ្រឿង​ទៀត​បើក​ពី​ក្រោយ​​បុក​គូទផាំង​ជ្រុល​ទៅ​បុក​ម៉ូតូ​​ បន្ថែម​ទៀត​បណ្ដាល​ឱ្យ​ខូចខាត​យ៉ាង​ដំណំ តែ​អ្នកបើកបរ​​បាន​លោត​ចេញពី​ម៉ូតូ​មិន​មាន​រង​របួស​ទេ។ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥ មីនា ​នៅ​ខាង​មុខ​អាត្លង់​ទិក​ក្លឹប​តាម​បណ្តោយ​​ផ្លូវ​លេខ​២១៥​កែង​៣៣៦ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ជិះ​គ្នា​២​នាក់ តាម​ផ្លូវ​លេខ​៣៣៦ ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ផ្លូវកែង​២១៥​បាន​បត់​ស្ដាំ ស្រាប់​តែ​មាន​រថយន្ដ​តា​កូ​ម៉ា ពណ៌​ខ្មៅ បើកបរ​ដោយ​ជន​ជ​​​ាតិ​ចិន តាម​ផ្លូវ​លេខ​២១៥ ពី​ជើង​ទៅ​ត្បូង។ លុះ​មក​ដល់​ផ្លូវកែង​៣៣៦ មុខ​អា​ត្ល​ង់​ទិ​ក​ក្លឹ​ប រវល់​តែ​ងាក​មើល​ស្រី​ស្អាត ​​​​​​​​មិន​បាន​បន្ថយ​ល្បឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​សង់កូរ៉េ​ឃើញ​ដូច្នេះ ​នាំ​គ្នា​ផ្ដួល​ម៉ូតូ​ចោល​លោត​ចេញពី​ម៉ូតូ​ហើយ​រថយន្ដ​​ក៏​​​ជ្រុល​ចង្កូត​ ទៅ​បុក​ម៉ូតូសង់កូរ៉េ​​នោះ រួច​ទើប​ចាប់​ហ្វ្រាំង។ ប្រភព​ដដែល​បន្ដ​ទៀត​ថា ស្រប​ពេល​រថយន្ដ​​តា​កូ​ម៉ា​ចាប់​ហ្វ្រាំង​មាន​រថយន្ដ​មួយ​គ្រឿង​​ទៀត​ ពណ៌​ទឹកប្រាក់ បើក​ពីក្រោយ​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​​រថយន្ត​តាកូម៉ារុញ​ទៅ​បុក​ម៉ូតូ​ សង់កូរ៉េ​បន្ថែម​ទៀត បណ្តាលឱ្យ​រថយន្ដ​តា​កូ​ម៉ា​បែក​ស្ដុ​ប​ក្រោយ​ខាងឆ្វេង និង​ធ្លាក់​កាង​ក្រោយ ចំណែក​រថយន្ដ​មួយ​គ្រឿង​​ទៀត ​ខូចខាត​​ផ្នែក​ខាង​មុខ​ត្រូវ​បាន​ន​គរបាលឃាត់​ភ្លាម​ទាញ​ខ្នើយ​ដេក​ក្នុង​ រថយន្ដ​តែ​ម្ដង ដោយ​សារ​​​តែ​ស្រវឹង​ជោកជាំ​ពេក។
ក្រោយ​ពេល​កើតហេតុ​ នគរបាលច​យក​រថយន្ដ​ទាំង​ពីរ​គ្រឿង​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​​ នគរបាល​ចរាចរ​ជើង​​គោក ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ដ​ទៀត៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]