អេស្ប៉ាញ៖ តារាឆ្នើម Cristiano Ronaldo បានវិលត្រលប់មកហ្វឹកហាត់ជាមួយក្រុមអធិរាជស Real Madrid វិញហើយ ដើម្បីត្រៀមជួបក្រុមចាស់របស់ខ្លួន Manchester United ក្នុងជំនួបពានរង្វាន់ UEFA Super Cup នាសប្ដាហ៍ក្រោយនេះ។

ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៦រូបនេះ បានចូលហ្វឹកហាត់លើកដំបូងចាប់តាំងពីរូបគេបញ្ចប់ការជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងព្រឹត្ដិការណ៍ពានរង្វាន់ Confederations Cup ក្នុងប្រទេសរុស្សី កាលពីខែមុន។  

Ronaldo ត្រលប់មកហ្វឹកហាត់ជាមួយ Real Madrid ត្រៀមប៉ះ Man Utd

Ronaldo ទើបតែបានហ្វឹកហាត់ជាមួយក្រុមកាលពីថៃ្ងសៅរ៍ ម្សិលមិញនេះ នៅទីលានហ្វឹកហាត់ Valdebebas ដែលមានមូលដ្ឋាននៅជាយក្រុង Madrid ប្រទេសអេស្ប៉ាញ ដើម្បីត្រៀមជួបក្រុមបិសាចក្រហម Manchester United ក្នុងពានរង្វាន់ Super Cup។

កីឡាករវ័យ៣២ឆ្នាំរូបនេះ ទើបនឹងដោះស្រាយបញ្ហាទាក់ទងទៅនឹងការគេចពន្ធដែលត្រូវបានចោទប្រកាន់ដោយតុលាការប្រទេសអេស្ប៉ាញ ខណៈរូបគេបានចូលខ្លួនបំភ្លឺក្នុងតុលាការក្នុងសប្ដាហ៍នេះរួចមកហើយ ស្របពេលដែលកន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមទាក់ទងទៅនឹងការចាកចេញរបស់គេដែរ ដោយលើកហេតុផលថា Ronaldo មានការមិនពេញចិត្ដចំពោះច្បាប់ក្នុងប្រទេសអេស្ប៉ាញ៕   

Ronaldo ហ្វឹកហាត់ជាមួយ​ Real Madrid
Ronaldo ហ្វឹកហាត់ជាមួយ​ Real Madrid
Ronaldo ហ្វឹកហាត់ជាមួយ​ Real Madrid
Ronaldo ហ្វឹកហាត់ជាមួយ​ Real Madrid
Ronaldo ហ្វឹកហាត់ជាមួយ​ Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]