ចិន៖ យោងទៅតាមសារព័ត៌មាន China Press បានឲ្យដឹងថា និស្សិតអាយុ ២០ឆ្នាំ មួយរូបឈ្មោះ Tong អាចរកចំនូលបានជិត ៧០០០ដុល្លារ ក្នុងមួយខែ ពីមុខរបរចិញ្ចឹម និងលក់សត្វកន្លាត។

និស្សិតរូបនេះ មានគំនិតចាប់ផ្តើមអាជីវកម្មរបស់គេដំបូងបំផុត នៅពេលដែលគេទៅទិញសត្វកន្លាត ដើម្បីយកមកធ្វើជាចំនីសម្រាប់សត្វចិញ្ចឹមរបស់គេ។ ប៉ុន្តែ ដោយសារតែគេមានការធុញទ្រាន់ ក្នុងការទិញសត្វកន្លាតពេក ដូច្នេះគេក៏សម្រេចចិត្តចិញ្ចឹមដោយខ្លួនឯងតែម្តង។ លើសពីនេះ ការដែលចិញ្ចឹមកន្លាតដោយខ្លួនឯងនេះ អាចជួយសន្សំប្រាក់ដែលត្រូវចំណាយ បានពី ២ ទៅ ៣ដងឯណោះ។

រហូតមកដល់ពេលនេះ អាជីវកម្មរបស់គេ ដំណើរការបាន មួយឆ្នាំកន្លះហើយ។

និស្សិតអាយុ ២០ឆ្នាំ មួយរូបឈ្មោះ Tong អាចរកចំនូលបានជិត ៧០០០ដុល្លារ ក្នុងមួយខែ ពីមុខរបរចិញ្ចឹម និងលក់សត្វកន្លាត

ការបន្តពូជរបស់សត្វកន្លាត គឺពិតជាលឿនខ្លាំងណាស់។ ក្នុងរយៈពេលតែ៦ខែ Tong បានក្លាយជាម្ចាស់គ្រប់គ្រងសត្វកន្លាតប្រមាណពី ៣០ ០០០ ទៅ ៤០ ០០០ក្បាលឯណោះ។ ជាសំណាងល្អ Tong បានស្គាល់មនុស្សម្នាក់ដែលទទួលទិញកន្លាតទាំងអស់ពីគេ។ អ្នកទិញកន្លាតរូបនោះ មានឈ្មោះថា Tse ដែលគេក៏ជាអ្នកជំនាញខាងចិញ្ចឹមសត្វកន្លាតដែរ។ បន្ទាប់មក ពួកគេក៏បានចាប់ដៃគ្នា បើកកសិដ្ឋានចិញ្ចឹមសត្វកន្លាតតែម្តង។

វាមិនមែនជារឿងងាយទេ សម្រាប់ចំនុចចាប់ផ្តើមដំបូងរបស់ Tong ព្រោះ Tong ក៏ដូចជាមនុស្សដទៃទៀតដែរ គឺគេខ្លាចសត្វកន្លាតខ្លាំងណាស់។ គេធ្លាប់យល់សប្តិអាក្រក់ រៀងរាល់យប់ជាប់ៗគ្នា រយៈពេលមួយខែឯណោះ។

វាមិនមែនជារឿងងាយទេ សម្រាប់ចំនុចចាប់ផ្តើមដំបូងរបស់ Tong ព្រោះ Tong ក៏ដូចជាមនុស្សដទៃទៀតដែរ គឺគេខ្លាចសត្វកន្លាតខ្លាំងណាស់

ទោះបីជាយ៉ាងណា សព្វថ្ងៃនេះ ក្នុងកសិដ្ឋានរបស់ Tong មានសត្វកន្លាត ជាង ២.៧លានក្បាល ឯណោះ ហើយ Tong ជាអ្នកមើលថែរក្សា និងរៀបចំទីជម្រកសម្រាប់កន្លាតទាំងនោះ ដោយផ្ទាល់ដៃតែម្តង។ Tong បាននិយាយថា តាមពិតទៅ កន្លាតទាំងនោះ មិនកខ្វក់ទេ ហើយពួកវាក៏គ្មានអ្វីដែលគួរឲ្យខ្លាចដែរ។ ប៉ុន្តែ បែរជាមានអ្នកខ្លះ បានបដិសេធមិនហ៊ានចាប់ដៃស្វាគមន៍ជាមួយ Tong នៅពេលដែលពួកគេដឹងថា Tong ប្រកបរបរនេះ។

Tong មិនបានបាក់ទឹកចិត្តឡើយ។ គេនៅតែព្យាយាមពន្យល់ទៅកាន់មិត្តភក្តិរបស់គេថា កន្លាតដែលចិញ្ចឹមនៅក្នុងកសិដ្ឋាននោះ មិនកខ្វក់ដូចជាកន្លាតដែលនៅក្នុងផ្ទះរបស់យើងនោះទេ។ លើសពីនេះ គេក៏បានបបួលមិត្តភក្តិរបស់គេ ឲ្យទៅទស្សនាកសិដ្ឋានរបស់គេផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]