ភ្នំពេញ៖ កញ្ញាឯកសំបកកង់រថយន្ត «Bridgestone» ហាស់  ឌីជូរលីន ដែលល្បីលោតសម្លាប់ខ្លួនពីលើអគារ បច្ចុប្បន្នកញ្ញា មានសុខភាពល្អហើយ បន្ទាប់ពីជួបហេតុការណ៍ ដ៏អាក្រក់មួយនោះ។

ទើបតែចេញពីមន្ទីពេទ្យ មិនបានប៉ុន្មានផង ឌីជូរលីន បានធ្វើរឿងមួយជូនមនុស្សជាទីស្រលាញ់ ក្នុងថ្ងៃខួបនៃចំណងស្នេហ៍ ដែលពួកគេបានបង្កើតឡើងត្រឹមតែបានរយៈពេល២ខែ ។

នេះបើតាមរយៈគណនីហ្វេសប៊ុក របស់កញ្ញា ឯកសំបកកង់រថយន្ត «Bridgestone» រូបនេះ បានបង្ហោះជាមួយវីដេអូខ្លីមួយ ដោយក្នុងដៃកាន់នំខេកយ៉ាងស្រស់ស្អាត ជាមួយទឹកមុខសប្បាយរីករាយ និងនិយាយពាក្យស្នេហាយ៉ាងផ្អែមល្ហែម ផ្ញើជូនទៅកាន់ម្ចាស់បេះដូង ។

ពេលបានឃើញហើយ ពិតជាគួរឲ្យច្រណែន ជាមួយគូស្នេហ៍មួយគូនេះខ្លាំងណាស់៕

ចង់ដឹងច្បាស់ទស្សនាវីដេអូទាំងអស់គ្នា! 

កញ្ញាឯកសំបកកង់រថយន្ត «Bridgestone» ហាស់ ឌីជូរលីន កាន់នំខេកជូនមិត្តប្រុស
កញ្ញាឯកសំបកកង់រថយន្ត «Bridgestone» ហាស់ ឌីជូរលីន និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]