ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល កើតឡើងកាលពីម្សិលមិញនេះ ទាក់ទងទៅនឹងនារីរូបស្រស់ឈ្មោះ ហាស់ ឌីជូរលីន ដែលត្រូវបានគេស្គាល់ថាជាកញ្ញាឯកសំបកកង់រថយន្ត Bridgestone បានធ្លាក់ពីជាន់ទី១២ នៃអគារមួយកន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ ប៉ុន្តែសំណាងល្អ នាងក៏ធ្លាក់មកក្រោមចូលក្នុងអាងទឹក បណ្តាលឲ្យរងរបួសធ្ងន់តែប៉ុណ្ណោះ ដោយមិនបានប៉ះពាល់ដល់អាយុជីវិតឡើយ។

ប៉ុន្តែមិនថាយ៉ាងណា ហេតុការណ៍នេះនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេថា តើនាងមានបញ្ហាអ្វីដែលធ្វើឲ្យ នាងសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ ក៏មាននារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Zii Yä Ny ដែលនាងបានអះអាងថានាងគឺជាមិត្តភក្តិជិតដិតរាប់អានគ្នាអស់រយៈពេល១៣ឆ្នាំមកហើយ ជាមួយនឹងជនរងគ្រោះ ដោយក្នុងនោះ កញ្ញា ក៏បានរៀបរាប់ពីហេតុការណ៍មុនថ្ងៃ ដែលកញ្ញា ហាស់ ឌីជូរលីន ធ្លាក់ពីលើអាគារខុនដូ។

ដោយខាងក្រោមនេះគឺជាការរបស់រៀបរាប់របស់នាង៖

«មិត្តភ័ក្ដិគ្នា១៣ឆ្នាំហើយ ហេតុអ្វីឯងចង់ទៅចោលយើង....ពេលឯងពិបាកចិត្ត យើងតែងតែនិយាយប្រាប់ត្រូវតស៊ូកុំចុះចាញ់នឹងវាសនា នៅមានគ្រួសារមិត្តភ័ក្ដិ ជួយចាំលើកទឹកចិត្តឯង.....តែឯងបែរជាចង់ទៅចាលពួកយើង។

ថ្ងៃទី១៧ពេលយប់ឯងសុំយើងនៅកំដរ ឯងយើងក៏ព្រមឯងសុំយើងអីក៏យើងព្រមដែរ ចុះហេតុអ្វីយើងសុំឯងតែមួយរឿងថាកុំគិតអីឆ្គួតៗ សុំអោយឯងចេះគិតវែងឆ្ងាយ ...តែឯងធ្វើអោយពួកយើងមិនបានទេ យើងកំដរឯងនិយាយលួងចិត្តឯងមួយយប់ទល់ភ្លឺនិយាយលួងនៅចិត្តមិនបានដេកមិនបានទៅផ្ទះ ដោយសារតែលឺឯងពីបាកចិត្ដ.....នៅកំដរតាំងពីម៉ោង៩យប់រហូតដល់ម៉ោង១១ព្រឹក...យើងសុំឯងទៅផ្ទះងូតទឹកដូរខោអាវ ហើយចាំយើងមករកឯងវិញ....មិនទាន់បានម៉ានម៉ោងផងយើងបើកFacebookមើលឃើញឯងចឹង យើងគ្មានពាក្យអ្វីនិយាយក្រៅពីយំទេ....បើយើងដឹងថាឯងគិតចឹង ពេលនឹងយើងមិនមកផ្ទះទេ សុំទោសដែរយើងទុកឯងចោល...សុំអោយអ្វីនិងល្អឡើងវិញណា ជូលីន better soon my BFF beautiful girl Dami Yeng »។

យោងតាមការរៀបរាប់ខាងលើនេះ អាចដឹងបានថា កញ្ញា ហាស់ ឌីជូរលីន កំពុងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយមិនអាចនឹងស៊ូទ្រាំនឹងភាពឈឺចាប់នោះបាន។ លើសពីនេះក៏ត្រូវបានអ្នកគាំទ្រសង្ស័យថា នាងបានលោតសម្លាប់ខ្លួនទៅតាម បងស្រីដែលបានលោតសម្លាប់ខ្លួនពីលើខុនដូនេះប៉ុន្មានថ្ងៃមុន​ពេលដែល កញ្ញា ហាស់ ឌីជូរលីន លោតសម្លាប់ខ្លួនផងដែរ៕ 

សាររបស់ ឌីជូរលីន ទៅកាន់នារីវ័យក្មេងដែលបានលោតសម្លាប់ កាលពីប៉ុន្មានថ្ងៃមុ​ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]