ភ្នំពេញ៖ តាមរយៈទេពកោសល្យក្នុងការចម្រៀង ព្រមជាមួយនឹងភាពក្រមិចក្រមើម ពូកែសម្តី របស់កុមារា ពេជ្រ ថៃ ក្នុងកម្មវិធី The Voice Kid Cambodia ក៏ធ្វើឲ្យមហាជនស្ទើរតែទូទាំងប្រទេស កោតសរសើរ និងពេញចិត្តជាខ្លាំង ចំពោះភាពក្លាហាន របស់ប្អូនមែនទែន។

កុមារា ពេជ្រ ថៃ ក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kid Cambodia

យ៉ាងណាមិញ តាមការសង្កេត រយៈពេលមិនដល់មួយសប្តាហ៍ផង ប្រជាប្រិយភាពរបស់ប្អូន ក៏កើនឡើងជាលំដាប់ ។ បន្ថែមពីនេះ ដោយសារតែការពេញចិត្តស្រលាញ់ របស់មហាជន កុមារា ពេជ្រ ថៃ ក៏ទទួលបានជំនួយ ឧបត្ថម្ភជាច្រើនពីទស្សនិកជន។ 

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ដោយមានការពាំនាំដំណឹង លោកតាបណ្ឌិត កុល ផេង  ជាស្ថាបនិក សាលារៀនបញ្ញាសាស្ត្រ ជាសាលារៀនដែលល្បីឈ្មោះមួយប្រចាំប្រទេសកម្ពុជា បានផ្ដល់អាហារូបករណ៍ដល់ប្អូនប្រុសតូច ពេជ្រ ថៃ ពេញតែម្ដងទាំងថ្នាក់ភាសាអង់គ្លេស (IEAP) ទាំងថ្នាក់បរិញ្ញាប័ត្រ(BA) នៅសាលារៀន បញ្ញាសាស្ដ្រ បើទោះបីប្អូនប្រលង The Voice Kids Cambodia ធ្លាក់ឬជាប់ក៏ដោយ ប្អូនក៏នៅតែទទួលបាន អាហារូបករណ៍នេះដដែល។

កុមារា ពេជ្រ ថៃ ក្នុងកម្មវិធី The Voice Kid Cambodia
កុមារា ពេជ្រ ថៃ
លោកតាបណ្ឌិត កុល ផេង

សូមអបអរផង ដល់ប្អូនប្រុស ពេជ្រ ថៃ!

កុមារា ពេជ្រ ថៃ ក្នុងកម្មវិធី The Voice Kid Cambodia
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ