ភ្នំពេញ៖ បន្ទាប់ពីចេញពណ៌ថ្មីដ៏ស្រស់ស្អាតនៃកំពូលទូរស័ព្ទដៃ Galaxy S8 & S8+ ពេលនេះ ក្រុមហ៊ុនសាមសុង ក៏មានកម្មវិធីពិសេសផ្តល់ជូនដល់អ្នកគាំទ្រ ក្នុងការបង់រំលស់ទូរស័ព្ទដៃ Galaxy S8 & S8+ ដោយមិនមានការប្រាក់ និងមានកាដូពិសេសជាច្រើន ចាប់ពីថ្ងៃទី១ សីហា រហូតដល់ថ្ងៃ ៣០កញ្ញានេះ នៅតាមបណ្តាហាងទំនើបរបស់សាមសុងមួយចំនួន។

អតិថិជនអាចបង់រំលស់ Galaxy S8 & S8+ ពណ៌ណាមួយក៏បាន ជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអ៊ីអន ដោយមិនមានការប្រាក់ និងមានថែមជូននូវម៉ែមម៉ូរីសាមសុង ទំហំ៦៤ ជីហ្គាបាយចំនួន១ សំបកទូរស័ព្ទ Stand View Cover ដ៏ទំនើប ចំនួន១ និងស៊ីមSmart ដែលមានភ្ជាប់គម្រោង Power+1 ដោយឥតគិតថ្លៃរួចជាស្រេច។

អតិថិជនអាចបង់រំលស់ Galaxy S8 & S8+ ពណ៌ណាមួយក៏បាន ជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអ៊ីអន

ការផ្តល់ជូននេះ នឹងធ្វើឡើងនៅតាមដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងចំនួន ៩កន្លែងរួមមាន៖

ភ្នំពេញ៖ សាមសុង Showroom ផ្សារដេប៉ូ

ភ្នំពេញសាមសុង Brand Shop ផ្សារថ្មី

ភ្នំពេញសាមសុង Showroom បូកគោ

ភ្នំពេញ សាមសុង Showroom វិមានទិព្វ

សៀមរាប  SAND Electronic

សៀមរាប Heng Srun

បាត់ដំបង សាមសុង Showroom ធៀនសេង

បាត់ដំបង សាមសុង Showroom

កំពង់ចាម ស៊ីនហួរអេឡិចត្រូនិច

ប្រញ៉ាប់ឡើង! ដើម្បីទទួលបានឱកាសដ៏ពិសេសនេះ

កំពូលទូរស័ព្ទដៃ Galaxy S8 & S8+ ត្រូវបានរចនារុំព័ទ្ធដោយកញ្ចក់កោងដ៏ស្រស់ស្អាត ដែលសាកសមយ៉ាងឥតខ្ចោះព្រមទាំង ប៊ូតុង home ជាប់កញ្ចក់តែម្តង។

Galaxy S8 & S8+ មានភ្ជាប់ជាមួយនូវកាស AKG ១គូ ដែលដំណើរការបានល្អ និង មិនប្រទាក់គ្នា ព្រោះវាផលិតធាតុដើមលោហៈធាតុ។ Galaxy S8 & S8+ អាចប្រើ ស៊ីមហាយប្រីដ សម្រាប់ដាក់ស៊ីមទី២ ឬបន្ថែមមេម៉ូរី បានរហូតដល់២៥៦ ជីហ្គាបាយ។

Galaxy S8 & S8+ មានប្រព័ន្ធការពារជម្រាបទឹក និងធូលី និងមានបួនពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ (Midnight Black) ពណ៌មាស (Maple Golden) ពណ៌ប្រផេះបែកស្វាយ (Orchid Grey) និងពណ៌ ទឹកសមុទ្រ (Coral Blue) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

ប្រញ៉ាប់ឡើង! សូមអញ្ជើញមកកាន់ដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុងណាមួយក្នុងចំណោមដេប៉ូ ទាំង៩កន្លែងខាងលើ ដើម្បីទទួលបានឱកាសដ៏ពិសេសនេះ វាមានរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]