ភ្នំពេញ៖ ថ្មីៗនេះគ្រប់គ្នាបានស្គាល់ លោកឧកញ៉ា ស្រី ចាន់ថន តាមរយៈការជួយកិច្ចការសង្គមជាច្រើន ដូចជា ការរៀបចំដំណើរកម្សាន្តតាមរថភ្លើងជូនលោកយាយលោកតា  ការឧបត្ថម្ភជាទឹកប្រាក់ដើម្បីសម្អាតទីក្រុង  ការចែកអំណោយ និងសកម្មភាពរាប់មិនអស់ជាច្រើនទៀត ដែលបានធ្វើឲ្យមជ្ឈដ្ឋានទូទៅ  និងបងប្អូនប្រជាពលរដ្ឋកោតសរសើរទឹកចិត្តរបស់លោកឧកញ៉ាខ្លាំងមែនទែន។

ស្របពេលជាមួយគ្នានេះដែរ លោកកំពុងតែព្យាយាមធ្វើការទាក់ទងទៅ ក្មួយប្រុស ពេជ្រ ថៃ ដែលជាបេក្ខជនក្នុងកម្មវិធីប្រលងចម្រៀងកុមារដ៏ល្បី The Voice Kids Cambodia ហើយកុមារារូបនេះ ក៏កំពុងតែមានប្រជាប្រិយភាពខ្លាំង តាមរយៈទឹកដមសម្លេង និងភាពក្រមិចក្រមើមពីកំណើតរបស់គេផងដែរ។

កុមារា ពេជ្រ ថៃ បេក្ខជនក្នុងកម្មវិធីប្រលងចម្រៀងកុមារដ៏ល្បី

ដោយសារមើលឃើញការតស៊ូ និងខិតខំប្រឹងប្រែងរបស់ក្មួយប្រុស ពេជ្រ ថៃ ទើបធ្វើឲ្យលោកឧកញ៉ា ចង់ឧបត្ថម្ភសម្ភារៈ និងលុយកាក់មួយចំនួនទៅកាន់ក្មេងប្រុសម្នាក់នេះ។ 

លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា លោកចង់ឲ្យ ពេជ្រ ថៃ ឡើងមករាជធានីភ្នំពេញ ដោយគាត់នឹងចេញថ្លៃធ្វើដំណើរឲ្យមួយចប់  ឬឲ្យគ្នាគាត់ឡើងទៅយកនៅឯខេត្តក៏បាន ព្រោះគាត់ចង់ញ៉ាំបាយជាមួយ ពេជ្រ ថៃ មួយពេល  និងមានជូនជាសម្ភារៈមួយចំនួនទៀតដូចជា កុំព្យូទ័រយួរដៃ  កង់  ថវិការខ្លះៗ  និងរបស់របរផ្សេងៗទៀត ដើម្បីជាការលើកទឹកចិត្ត និងជម្រុញឲ្យប្អូនប្រុស ពេជ្រ ថៃ កាន់តែតស៊ូនៅក្នុងជីវិត៕

ពិតជាគួរឲ្យសរសើរមែន!

កុមារា ពេជ្រ ថៃ បេក្ខជនក្នុងកម្មវិធីប្រលងចម្រៀងកុមារដ៏ល្បី
កុមារា ពេជ្រ ថៃ បេក្ខជនក្នុងកម្មវិធីប្រលងចម្រៀងកុមារដ៏ល្បី
លោកឧកញ៉ា ស្រី ចាន់ថន ពេលចូលរួមការងារសង្គម

លោកឧកញ៉ា ស្រី ចាន់ថន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ