ភ្នំពេញ៖ ទេពកោសល្យនៃការច្រៀង របស់ប្អូនប្រុស ពេជ្រ ថៃ រួមជាមួយនឹង ភាពគួរឲ្យស្រលាញ់ របស់អូនតូចនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។

អ្នកគាំទ្រនីមួយៗ សុទ្ធតែកោតសរសើរ ពីភាពក្លាហានរបស់ថៃ ក្នុងការប្រលងកម្មវិធីកាលពីយប់មិញនេះ។

ទើបតែបង្ហាញមុខ ក្នុងការប្រកួតលើកដំបូងសោះ គ្រាប់ពេជ្ររបស់ក្រុម លោកព្រាប សុវត្ថិ មានអ្នកគាំទ្រច្រើនដល់ម្លឹងទៅហើយ ។

ថ្ងៃនេះដែរ ប្រិយមិត្ត នឹងដឹងពីប្រវត្តិខ្លះៗ របស់ប្អូនប្រុស ពេជ្រ ថៃ៖

«ប្អូនពេជ្រ ថៃ មានស្រុកកំណើតនៅឯ ឃុំជ្រៃ (ហួសផ្សារដើមច័ន្ទ បន្តិច) ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ផ្លូវទៅដូនទ្រី)។ ឆ្នាំនេះប្អូនមានអាយុ១២ ឆ្នាំ រៀនថ្នាក់ទី៧ នៅសាលាម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សព្វថ្ងៃ ប្អូនរស់នៅជាមួយលោកយាយ និងពូមីង ដែលមានឪពុកម្តាយ ទៅធ្វើការចំណាកស្រុក នៅឯប្រទេសថៃអស់រយៈពេល២៥ឆ្នាំហើយ។

ថៃ ជាក្មេងម្នាក់ដែលមានទេពកោសល្យខ្ពស់ ក្នុងការច្រៀងនិងសម្តែង ជាពិសេសប្អូនមានភាពក្លាហាន។ ប្អូនជាកុមារា ដែលមានប្រជាប្រិយភាព ទៅណាក៏សម្បូរតែអ្នកស្រលាញ់និងរាប់អាន ពិសេសជាក្មេង ដែលតែងតែជួយការងារផ្ទះពេលទំនេរ។ ពេលមានពិធីមង្គលការបងប្អូនម្តងៗ អូនថៃភាគច្រើនតែងតែឡើងច្រៀងនិងរាំ អ្វីដែលសំខាន់នោះគឺ ថៃ តែងតែប្រើពាក្យសម្តីល្អរឺផ្អែមស្រទន់ទៅកាន់អ្នកដទៃជានិច្ច»៕

ប្រភព៖ ហ្វេសប៊ុក ពេជ្រ ថៃ 

រូបភាពអូន ពេជ្រ ថៃ ពេលនៅផ្ទះ
រូបភាពអូន ពេជ្រ ថៃ ពេលនៅផ្ទះ
រូបភាពអូន ពេជ្រ ថៃ ពេលនៅផ្ទះ
រូបភាពអូន ពេជ្រ ថៃ ពេលនៅផ្ទះ
រូបភាពអូន ពេជ្រ ថៃ ពេលនៅសាលា ជាមួយមិត្តភក្តិ
រូបភាពអូន ពេជ្រ ថៃ ពេលនៅសាលា
រូបភាពអូន ពេជ្រ ថៃ ពេលច្រៀងក្នុងការប្រកួតយប់មិញ
រូបភាពអូន ពេជ្រ ថៃ ពេលច្រៀងក្នុងការប្រកួតយប់មិញ
រូបភាពអូន ពេជ្រ ថៃ ពេលច្រៀង ក្នុងការប្រកួតយប់មិញ
រូបភាពអូន ពេជ្រ ថៃ ពេលច្រៀងក្នុងការប្រកួតយប់មិញ
អូន ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ