ស៊ិនចិន ប្រទេសចិន ថ្ងៃទី២៧ កក្កដា ២០១៧៖ ក្រុមហ៊ុន Huawei Consumer Business Group បានបង្ហាញលទ្ធផល ហេរញ្ញវត្ថុ ពាក់កណ្តាលឆ្នាំ២០១៧ របស់ខ្លួនថា ប្រាក់ចំណូល សម្រាប់៦ខែដំបូង បានកើនឡើង 36,2% ស្មើនឹង 105,4 ពាន់លានយ័ន ហើយ ការនាំចេញទូរសព្ទស្មាតហ្វូន ក៏កើនឡើងដល់ 73,01 លានគ្រឿង គឺកើនឡើង 20,6% ធៀបនឹងឆ្នាំមុន។

លោក Richard Yu, នាយកប្រតិបត្តិ Huawei’s Consumer Business Group បានមានប្រសាសន៍ថា, “ក្រុមហ៊ុនស្មាតហ្វូនហួវៃរបស់យើង នឹងបន្តការរីកចម្រើនបន្ថែមទៀត ដោយយកឈ្នះលើ ចំណែកទីផ្សារ ឩស្សាហកម្មថ្នាក់កណ្តាល និងថ្នាក់ខ្ពស់នៅជុំវិញពិភពលោក។ ការរីកចម្រើននេះ កំពុងបង្ហាញ ពីភាពខ្លាំងនៃយីហោ ក្រុមហ៊ុន Huawei និងសន្ទុះដែលយើងបានបង្កើតឡើង តាមរយៈការផ្តល់ជូននូវគុណភាពខ្ពស់ និងការបង្កើតនូវផលិតផលស្មាតហ្វូនថ្មី សមស្របតាមតម្រូវការ ទីផ្សារអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ”។

ក្នុងឆមាសទី១ ឆ្នាំ២០១៧ ក្រុមហួវៃ មានចំណែកទីផ្សារកើនឡើង ៩,៨ ភាគរយ នៃទីផ្សារស្មាតហ្វូនពិភពលោក នេះបើយោងតាមរបាយការណ៍វិភាគវ័ស័យឩស្សាហកម្ម IDC។ កំណើននេះ បានឆ្លុះបញ្ចាំងពីកំណើននៃការលក់ស្មាតហ្វូនធនកណ្តាល និង ខ្ពស់ ទៅតាមតំបន់។ នៅក្នុងប្រទេសចិន ក្រុមហ៊ុន Huawei បានអះអាងថាទទួលបាន 22,1% នៃទីផ្សារ ដែលការចេញលក់បានកើនឡើង 24% ជារៀងរាល់ឆ្នាំ។ ក្រៅពីនេះ ក្រុមហ៊ុន Huawei ក៏បានកត់សម្គាល់ឃើញផងដែរថា មានកំណើនយ៉ាងឆាប់រហ័សនៃការនាំចេញ ស្មាតហ្វូនទៅកាន់ ទ្វីបអឺរ៉ុប។ របាយការណ៍ដដែល។ បានបង្ហាញថា មានកំណើន 18% ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងតំបន់កណ្តាល និងភាគខាងកើត និង ខាងជើងអឺរ៉ុប។

ក្រុមហ៊ុន Huawei Consumer Business Group ក៏បានទំលុះ ទីផ្សារអាស៊ីប៉ាស៊ីហ្វិកធំៗ រួមមានប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង ហើយនិងប្រទេសរុស្ស៊ីក៏រីកចម្រើនខ្លាំងផងដែរ។ ស្របពេល ជាមួយគ្នានេះដែរ យោងតាមការស្រាវជ្រាវរបស់ GfK និង Sino យីហោ ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ជាប់គ្នាជាមួយនឹង បរិមាណលក់ស្មាតហ្វូន អ៊ីនធឺណេត និងប្រាក់ចំណូលខ្ពស់ជាងគេ នៅក្នុងប្រទេសចិន ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ 2017 ។

កំណើនពីមួយឆ្នាំទៅមួយឆ្នាំបានឆ្លុះបញ្ចាំង ពីភាពរីកចម្រើន ក្រុមហ៊ុនហួវៃ ក្នុងលំដាប់ពិភពលោក ដែលត្រូវាបានទទួលស្គាល់ថាជាម៉ាកល្អជាងគេ។ ក្នុងឆ្នាំ ២០១៧ Huawei ទទួលបានចំណាត់ថ្នាក់លេខទី ៤៩ នៃតារាងបញ្ជី ម៉ាកល្បីមានតម្លៃជាងគេ លំដាប់ពិភពលោកទាំង១០០ របស់ BrandZ’s Top 100 Most Valuable Global Brands, ទទួលបានចំណាត់ថ្នាក់លេខទី ៨៨ ជាម៉ាកមានតម្លៃជាងគេលំដាប់ពិភពលោក ដោយទស្សនាវដ្តី Forbes (Forbes World’s Most Valuable Brands) ហើយនឹង លេខទី ៤០ ជាម៉ាកមានតម្លៃបំផុតនៃតារាងបញ្ជី the Brand Finance Global 500។

លោក Yu បន្តថា “ផលិតផល Huawei មានភាពទាក់ទាញ ដល់អតិថិជន ទូទាំងពិភពលោក ដោយសារតែការប្តេជ្ញាចិត្តច្បាស់លាស់របស់យើងចំពោះគុណភាព បទពិសោធ និងការច្នៃប្រឌិត។ ជាមួយនឹងប្រព័ន្ធអេកូឧបករណ៍អេឡិចត្រូនិកដ៏រឹងមាំ រួមបញ្ចូលទាំង ស្មាតហ្វូនថេប្លេត ឧបករណ៍ អេឡិកត្រូនិច ហើយនិងឥឡូវនេះ កុំព្យូទ័រ ដែលអ្នកប្រើប្រាស់ យល់ដឹងច្បាស់ អាចជឿទុកចិត្ត បានថា ក្រុមហ៊ុន Huawei ផ្តល់នូវបទពិសោធន៍យ៉ាងល្អប្រសើរនៃឩបករណ៍ទំនើប ដែលពួកគេកំពុងស្វែងរក"។

ខណៈពេលដែលវត្តមានម៉ាកយីហោរបស់ក្រុមហ៊ុន Huawei កំពុងរីកចម្រើន ហួវៃក៏នឹងមានយុទ្ធសាស្រ្ត លក់របស់ខ្លួនផងដែរ។ ក្រុមហ៊ុន Huawei គ្រោងនឹងពង្រីកបណ្តាញលក់រាយរបស់ខ្លួនដែលមានរហូតដល់ 56,000 កន្លែងនៅទូទាំងពិភពលោកនៅចុងឆ្នាំ 2017 ពោលគឺកើនឡើងពី 35,000 នៅក្នុងខែឧសភាឆ្នាំ 2016 ។ ហាងទាំងនេះឆ្លុះបញ្ចាំងពីរូបភាពគុណភាពខ្ពស់ដែល Huawei បានបង្កើតនៅជុំវិញពិភពលោក។

ដោយសម្លឹងឆ្ពោះទៅមុខ ក្រុមហ៊ុន Huawei រំពឹងថានឹងបន្តជម្រុញកំណើនសេដ្ឋកិច្ច ស្របពេល ដែលក្រុមហ៊ុន បានជំរុញផលិតផលរបស់ខ្លួន បន្ថែម តាមរយៈការច្នៃប្រឌិត ផ្នែកបញ្ញាសិប្បនិម្មិត និងការរៀនសូត្រម៉ាស៊ីន ដែលនឹងជំរុញនូវយុគសម័យឆ្លាតវៃទៅមុខ។ ក្រុមហ៊ុនស្មាតហ្វូនហួវៃ បានប្តេជ្ញាចិត្ត ផ្តល់នូវផលិតផល ឆ្លាតវៃ ដែលគិតទុកជាមុន នូវតម្រូវការរបស់អ្នកប្រើ សមស្របនឹងរបៀប នៃការរស់នៅ និង ធ្វើការរបស់ពួកគេ ។ ជាមួយនឹង មជ្ឈមណ្ឌលស្រាវជ្រាវចំនួន 15 និងមជ្ឈមណ្ឌលច្នៃប្រឌិតរួមគ្នាចំនួន 36 របស់ខ្លួន ក្រុមហ៊ុន Huawei កំពុងធ្វើការលើ បច្ចេកវិទ្យាថ្មី រួមទាំងឧបករណ៍ចាប់ សញ្ញា ការគ្រប់គ្រងទិន្នន័យ ហើយនិងបន្ទាប់មក បន្ទះឈីស Kirin ដែលត្រូវបានរចនាឡើង ដើម្បីនាំយកមុខងារប្រភេទនេះ ទៅកាន់ទីផ្សារ។ ក្រុមហ៊ុន Huawei ក៏បំពេញបន្ថែម នូវការច្នៃប្រឌិត របស់ខ្លួនដោយសហការ ជាមួយក្រុមហ៊ុននាំមុខដូចជា Leica, Dolby, Microsoft, Intel និង Google។តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងទំាងនេះ Huawei នឹងបន្ត ធ្វើឲ្យអតិថិជនកាន់តែរីករាយ, ប្រណាំង ប្រជែង ផ្នែកឩស្សាហកម្ម, និងកសាងទំនាក់ទំនងកាន់តែប្រសើរទៅកាន់ពិភពលោក៕

ក្រុមហ៊ុន ស្មាតហ្វូន Huawei បង្ហាញលទ្ធផលមុខជំនួញរបស់ខ្លួន ប្រចាំឆមាសទី១ ឆ្នាំ២០១៧
ក្រុមហ៊ុន ស្មាតហ្វូន Huawei បង្ហាញលទ្ធផលមុខជំនួញរបស់ខ្លួន ប្រចាំឆមាសទី១ ឆ្នាំ២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]