សិង្ហបុរី៖ កាលពីថ្ងៃទី២៤ ខែកក្កដានេះ តារាចម្រៀងសម្បូរប្រជាប្រិយភាព នៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើដំណើរកម្សាន្តយ៉ាងរីករាយ ទៅកាន់សិង្ហបុរីជាលក្ខណៈគ្រួសារ ជាមួយនឹងពិធីការិនីស្រស់ស្អាតអ្នកនាង ចាន់ កែវនិមល

ហើយអ្វីដែលមិនភ្លេចនោះគឺ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានថតរូបស្អាតជាមួយនឹងទេសភាពយ៉ាងស្រស់ត្រកាល នៅសិង្ហបុរីផងដែរ។

ភាពស្រស់ស្អាតពីសម្រស់ធម្មជាតិ នៅលើទឹកដីសិង្ហបុរី ព្រមនឹងការបង្អួតសម្រស់របស់តារាចម្រៀងឱក សុគន្ធកញ្ញា ពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តណាស់ ឃើញហើយចង់លង់ម្តងៗ។

មិនតែប៉ុណ្ណោះព្រមជាមួយនឹងពាក្យ «Good Morning ja» ពីតារាចម្រៀងរូបនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅព្រឹកនេះ ក៏បានបង្កើតនូវអារម្មណ៍ស្រស់ស្រាយទាំងព្រឹក ជាមួយអ្នកគាំទ្រផងដែរ៕

តោះមកទស្សនាកម្រងរូបភាពស្អាតៗ របស់តារាចម្រៀង ឱក សុគន្ធកញ្ញា លើទឹកដីសិង្ហបុរីទាំងអស់គ្នាដូចខាងក្រោម៖

រូបភាពនៅក្នុងដំណើរកម្សាន្តរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា
ដំណើរកម្សាន្តរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយនឹងទេសភាពស្រស់ស្អាតនៅសិង្ហបុរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា