លោក Hitoshi Watanabe ដែលជាជនជាតិជប៉ុនម្នាក់ បានសរសេរ និងចេញផ្សាយសៀវភៅមួយឈ្មោះ  “The morning banana diet”  (របបអាហារជាផ្លែចេករៀងរាល់ព្រឹក) បានទទួលការគាំទ្រក្នុងទីផ្សារអន្តរជាតិយ៉ាងខ្លាំង។

នេះដោយសាររបបអាហារមួយនេះ អាចចូលរួមចំណែកជួយឲ្យសម្រកទម្ងន់បានដល់ទៅ ៤.៥ គីឡូក្រាម ក្នុងមួយសប្តាហ៍ ក្រៅពីការហាត់ប្រាណបន្ថែម។

និយាយរួម អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែ ទទួលទានចេក និងទឹក ជារៀងរាល់ព្រឹក ជាអាហារពេលព្រឹក។ អ្នកអាចទទួលទានច្រើន តាមចំណូលចិត្ត រហូតដល់ទាល់តែឆ្អែត (ទទួលទានច្រើនឆ្អែតក៏បានកាន់តែយូរ)។ អ្នកត្រូវចងចាំផងដែរថា ចន្លោះពីពេលដែលទទួលទានចេករួច អ្នកមិនត្រូវទទួលទានអាហារអ្វីឡើយ ទម្រាំដល់អាហារថ្ងៃត្រង់។ 

អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែ ទទួលទានចេក និងទឹក ជារៀងរាល់ព្រឹក ជាអាហារពេលព្រឹក

នេះដោយសារផ្លែចេក សំបូរទៅដោយជីវជាតិចិញ្ចឹម និងជាតិម្សៅម្យ៉ាង ដែលរត់ទៅដល់បោះវៀនធំបានដោយផ្ទាល់ ហេតុនេះ ទើបវាជួយដល់ការសម្រកទម្ងន់ បានយ៉ាងមានប្រសិទ្ធភាព។ ជាពិសេស វាអាចបំលែងបាក់តេរីក្នុងរាងកាយ ទៅជាសង្វាក់អាស៊ីតខ្លាញ់ ដែលជួយចិញ្ចឹមកោសិកា និងទ្រទ្រង់សុខភាពពោះវៀនថែមទៀត។

លើសពីនេះទៅទៀត ប្រសិនបើអាច អ្នកគួរទទួលទានទឹកក្តៅឧណ្ណៗមួយកែវ មុនទទួលទានចេក ១ ម៉ោង ដើម្បីជួយជំរុញប្រព័ន្ធរំលាយអាហាររបស់អ្នកបានល្អប្រសើរ។ ក្នុងករណីដែលកន្លះម៉ោងក្រោយ អ្នកនៅតែមិនទាន់ឆ្អែត អ្នកអាចទទួលទានចេកបន្ថែមបាន។

លោក Watanabe បានបញ្ជាក់ថា អ្នកអាចទទួលទានអ្វីក៏បានដែរ សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច តែអ្នកអាចទទួលទានអាហារសម្រន់បានតែជាផ្លែឈើប៉ុណ្ណោះ។ ជាពិសេស ត្រូវចៀសវាង ទឹកដោះគោ និងគ្រឿងស្រវឹងដាច់ខាត ព្រមទាំងកុំចូលគេងយឺតជាង ម៉ោង ១២ យប់ឲ្យសោះ។

អ្នកអាចទទួលទានអ្វីក៏បានដែរ សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច តែអ្នកអាចទទួលទានអាហារសម្រន់បានតែជាផ្លែឈើប៉ុណ្ណោះ

# សរុបមក ទទួលទានផ្លែចេកជាអាហារពេលព្រឹក ផ្តល់ប្រយោជន៍ច្រើនដូចជា ៖

• ជួយជម្រុញការរំលាយអាហារ និងការពារការបរិភោគឆ្ងែតហួស នៅពេលថ្ងៃ និងពេលល្ងាច។

• វាជួយឲ្យមានសុខភាពល្អ និងសំបូរជីវជាតិថែមទៀត។

• វាផ្តល់សារធាតុប៉ូតាស្យូម និងជាតិសរសៃ មករាងកាយបានយ៉ាងច្រើនលើសលុប ជាពិសេស ផ្តល់កម្លាំងថាមពលដល់រាងកាយទាំងមូល។

• ជួយដល់សុខភាពស្បែក មិនឲ្យយារធ្លាក់។

• មិនចំណាយច្រើន ហើយថែមទាំងមានប្រសិទ្ធភាពស្រកទម្ងន់ខ្ពស់ទៀត។

• ជួយការពារមិនឲ្យឃ្លានញឹក និងសម្រួលជាតិស្ករក្នុងឈាម បានយ៉ាងល្អ។

• ជួយឲ្យអ្នកលែងមានអារម្មណ៍ឃ្លាន នៅពេលយប់ជ្រៅ។

• ជួយកាត់បន្ថយចំណង់ ទទួលទានគ្រឿងស្រវឹងថែមទៀត៕ 

របបអាហារមួយនេះ អាចជួយឲ្យសម្រកទម្ងន់បានដល់ទៅ ៤.៥ គីឡូក្រាម ក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់ខិតខំប្រឹងប្រែង ហាត់ប្រាណជាប្រចាំទាល់តែសោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]