បរទេស៖ ខែ្សប្រយុទ្ធចំណូលថ្មីរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Romelu Lukaku បានបង្ហើបថា ខ្លួនចង់ដើរតាមគន្លងរបស់រៀមច្បង Ronaldo នៅក្លិបថ្មីរបស់ខ្លួនក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Jose Mourinho។

សមាជិកក្រុមជម្រើសជាតិប៊ែលហ្សិកនេះ ស៊ុតបាន២គ្រាប់ហើយឲ្យ Man Utd ក្នុងការប្រកួត Pre-Season ដែល២គ្រាប់នោះ គឺស៊ុតចូល Real Salt Lake និង Man City កាលពីសប្ដាហ៍មុន។

ទោះជាយ៉ាងណា កីឡាករវ័យ២៤ឆ្នាំ បាននិយាយថា ខ្លួនត្រូវតែខំប្រឹងបន្ថែម ធើ្វយ៉ាងណាលេងឲ្យដល់កម្រិតម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករ Cristiano Ronaldo ដែលស៊ុតជាង១០០គ្រាប់ ហើយឈ្នះពាន Premier League ចំនួន៣ដង និង Champions League ម្ដង អំឡុងរយៈពេល៦រដូវកាលដែលរូបគេរួមរស់ជាមួយ Man Utd។

Lukaku អំឡុងពេលលេងឲ្យ Man Utd ក្នុងការប្រកួត​ pre-season កន្លងទៅ
Ronaldo កាលលេងឲ្យ Man Utd

Lukaku និយាយថា៖ «ខ្ញុំនៅពុំទាន់លេងដល់កម្រិតនោះទេ ប៉ុន្ដែកម្រិតនោះគឺជាអ្វីដែលខ្ញុំចង់បាន។ ពេលនេះខ្ញុំអាយុ២៤ឆ្នាំ ខ្ញុំមិនអាចនិយាយបានថាខ្ញុំអាចលេងបានខ្លាំងនោះទេ។ មានការងារជាច្រើនទៀតដែលខ្ញុំត្រូវធើ្វ ហើយខ្ញុំសប្បាយចិត្ដដែលការងារទាំងនោះពុំទាន់បញ្ចប់។ មានន័យថា ខ្ញុំអាចក្លាយជាកីឡាករដែលល្អថែមទៀត»

Lukaku ផ្ទេរមកពីក្រុម Everton ក្នុងចំនួនទឹកប្រាក់ប្រមាណ៧៥លានផោន (៩៧លានដុល្លារ) ។ កីឡាកររូបនេះស៊ុតចូលចំនួន២៥គ្រាប់ ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន និងស៊ុតចូល៥៣គ្រាប់គ្រប់ការប្រកួតឲ្យ Chelsea មុនចាកចេញកាលពីឆ្នាំ២០១៤៕

Lukaku និងមិត្ដរួមក្រុម Man Utd
Lukaku

ប្រភព៖ Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]