ថៃ៖ កម្មវិធីកម្សាន្តដ៏ល្បីមួយរបស់ប្រទេសថៃ “Sing Your Face Off” រដូវកាលទី៣ ដែលមានវត្តមានតារាថៃល្បីៗចូលរួមលេងជាច្រើន ដោយតម្រូវឲ្យពួកគេសម្តែងនូវបទចម្រៀងណាមួយ និងតុបតែងខ្លួន និងត្រូវលេងស្ទាយខ្លួនយ៉ាងណា ឲ្យដូចទៅនឹងម្ចាស់បទដើមបេះបិទ។

“Sing Your Face Off” រដូវកាលទី៣ ត្រាប់តាមកំពូលតារាចម្រៀងប៉ុប Beyoncé

យ៉ាងណាមិញ កាលពីសប្តាហ៍មុននេះ តារាចម្រៀងនិងជាតារាសម្តែងស្រីសាច់សខ្ចី កញ្ញា Pimmy Pimprapa តួស្រីក្នុងរឿង«គ្រាមួយនៃបេះដូង» បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ជាមួយនឹងការសម្តែងដ៏អស្ចារ្យរបស់នាង។

ដោយក្នុងនោះ នាងបានជ្រើសរើសយកបទចម្រៀង “Problem” ដោយត្រាប់តាមតារាចម្រៀងល្បីឈ្មោះរបស់អាមេរិក ស្រីស្អាត កញ្ញា Ariana Grande

តាមរយៈការសម្តែងនិងការតុបតែងខ្លួនរបស់ Pimmy អាចនិយាយបានថា ស្រដៀងទៅនឹង តារាស្រី Ariana Grande ខ្លាំងមែនទែន ដែលជាពិសេសនោះគឺទឹកមុខស្រស់ស្រាយ និងអត្តចរិត ក្រមិចក្រមើម ពេលកំពុងសម្តែងនៅលើឆាក ដូចបេះបិទនឹងកញ្ញា Ariana Grandeតែម្តង៕

ចង់ដឹងថាយ៉ាងណា តាមដានការសម្តែងរបស់ Pimmy ទាំងអស់គ្នា៖ 

ខាងក្រោមនេះ គឺជាការសម្តែងរបស់តារាចម្រៀងប៉ុប  Ariana Grande៖

Pimmy ត្រាប់តាម Ariana Grande
Pimmy ត្រាប់តាម Ariana Grande
Pimmy ត្រាប់តាម Ariana Grande
កញ្ញា Pimmy
កញ្ញា Pimmy
កញ្ញា Pimmy
កញ្ញា Pimmy
កញ្ញា Pimmy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]