មនុស្សភាគច្រើនជឿថា មនុស្សជាទីស្រលាញ់ ដែលបានស្លាប់ទៅហើយនោះ គឺនៅតែមានវិញ្ញាញវិលវល់ ក្បែរខ្លួនយើងជានិច្ច រហូតមានមនុស្សមិនតិចទេ ដែលតែងឧស្សាហ៍យល់សប្តិឃើញអ្នកស្លាប់ទៅហើយនោះ។

យោងតាមគេហទំព័រ Psychology Today លោកវេជ្ជបណ្ឌិត Patrick McNamara បានលើកឡើងថា មនុស្សភាគច្រើនអាចសុបិនឃើញ អ្នកស្លាប់មកនិយាយ និងឃើញដូចជាសកម្មភាពពិតៗយ៉ាងអ៊ីចឹង ដែលយើងតែងនិយាយថា “ពួកគេមកលេង”។ 

មនុស្សភាគច្រើនជឿថា មនុស្សជាទីស្រលាញ់ ដែលបានស្លាប់ទៅហើយនោះ គឺនៅតែមានវិញ្ញាញវិលវល់ ក្បែរខ្លួនយើងជានិច្ច រហូតមានមនុស្សមិនតិចទេ ដែលតែងឧស្សាយ៍យល់សប្តិឃើញអ្នកស្លាប់ទៅហើយនោះ

# សុបិនអ្នកស្លាប់មកលេង មានលក្ខណៈដូចខាងក្រោម ៖

១. ជាលក្ខណៈមកប្រាប់ ឬផ្តល់ដំណឹងអ្នកថា ពួកគេសុខសប្បាយទេ និងនៅក្បែរអ្នកជានិច្ច។

២. ជាលក្ខណៈសកម្មភាព ដែលអ្នកស្លាប់តែងតែធ្វើកាលនៅរស់ (ជួនកាល មានរូបរាងក្មេងស្អាតដូចនៅរស់)។

៣. សុបិនមានលក្ខណៈធម្មតា សាមញ្ញដូចពិតៗ មិនដូចជាសុបិនដទៃដែលមានលក្ខណៈរញ៉េរញ៉ៃនោះទេ។

៤. នៅពេលដែលអ្នកភ្ញាក់ អ្នកចងចាំសុបិនយ៉ាងលម្អិត និងហាក់ដូចជាពិតៗថែមទៀត។

៥. ក្នុងសុបិនអ្នកស្លាប់ច្រើនតែផ្តល់សារ និងដំណឹង តាមរយៈផ្លូវចិត្ត និងផ្លូវកាយ ជាជាងនិយាយ។

៦. ជាញឹកញយសុបិនទាំងនោះ តែងមានភាពខុសៗគ្នា (អត្ថន័យនិងសារពីអ្នកស្លាប់ខុសៗគ្នា)។

៧. សុបិនទាំងនោះ ច្រើនតែមានរូបភាពរង្វង់វិលវល់ នៅពេលជិតបញ្ចប់ និងជួនកាលសុបិនបន្តគ្នាថែមទៀត។ 

មនុស្សភាគច្រើនអាចសុបិនឃើញ អ្នកស្លាប់មកនិយាយ និងឃើញដូចជាសកម្មភាពពិតៗយ៉ាងអញ្ចឹង ដែលយើងតែងនិយាយថា “ពួកគេមកលេង”

# អត្ថន័យមួយចំនួន ដែលមនុស្សស្លាប់ទៅហើយ មានវត្តមានក្នុងសុបិនរបស់អ្នក ៖

១. ពួកគេ (អ្នកស្លាប់) មកការពារអ្នក មកណែនាំអ្នក និងផ្តល់ដំណឹងឲ្យអ្នកមុនពេលមានរឿងអ្វីមួយកើតឡើង។

២. ពួកគេមកដើម្បីនាំសារមកឲ្យអ្នកដឹង។

៣. ពួកគេមកដោះស្រាយ រឿងរ៉ាវមិនដាច់ស្រេចកាលពីនៅរស់ ឬមកសុំការអភ័យទោសពីអ្នក។

៤. ពួកគេមកលួងលោមអ្នកថា ពួកគេមិនអីទេ។ ពួកគេនៅភពមួយផ្សេងបានសុខហើយ។

៥. ពួកគេមកចង់ប្រាប់អ្នកថា ទោះបីជាស្លាប់ ក៏នៅមានជីវិតជាវិញ្ញាណដែរ។

ហេតុនេះ ប្រសិនបើអ្នកសុបិនឃើញសាច់ញាតិ ឬអ្នកស្គាល់ដែលស្លាប់ក្នុងសុបិន សូមអ្នកព្យាយាមស្វែងរកមូលហេតុ និងអត្ថន័យ ដែលពួកគេព្យាយាមប្រាប់អ្នកផង ពីព្រោះរាល់សុបិនរបស់ពួកគេ សុទ្ធតែមានបង្កប់ដំណឹង ឬសារមកជាមួយ៕ 

ហេតុនេះ ប្រសិនបើអ្នកសុបិនឃើញសាច់ញាតិ ឬអ្នកស្គាល់ដែលស្លាប់ក្នុងសុបិន សូមអ្នកព្យាយាមស្វែងរកមូលហេតុ និងអត្ថន័យ ដែលពួកគេព្យាយាមប្រាប់អ្នកផង ពីព្រោះរាល់សុបិនរបស់ពួកគេ សុទ្ធតែមានបង្កប់ដំណឹងឬសារមកជាមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]