ភ្នំពេញ៖ តារាសម្ដែង រាងខ្ពស់សង្ហា លោក ឆឹម សក្កដា ដូចជាមានទីផ្សារខ្លាំងឡើងបន្ទាប់ពីបាន បង្កាត់ភ្លើងស្នេហ៍ជាមួយ អ្នកនាង ពេជ្រ សោភា រួចមក ។

ថ្មីៗនេះដែរ គេតែងឃើញមានវត្តមានលោក ឡើងសម្ដែងជាមួយអ្នកនាង ពេជ្រ សោភា ដែលជាគូស្នេហ៍ជារឿយៗ មិនថាក្នុងបទចម្រៀង ឬពេលឡើងឆាកតន្ត្រីនោះទេ។

លោក ឆឹម សក្កដាពេលឡើងសម្ដែង

ភាពផ្អែមល្ហែមដែល ឆឹម សក្កដា តែងបានបង្ហាញជូនមិត្តស្រីដែលជាម្ចាស់បទ «មិត្ត១០០ឆ្នាំ»នោះ ធ្វើឲ្យមហាជនសរសើរ មិនដាច់ពីមាត់ ។ កាន់តែពិសេសសម្រាប់ តារាសម្ដែង រូបនេះទើបទាក់ទង អ្នកនាង ពេជ្រ សោភា មិនបានយូរប៉ុន្មានផង សក្កដា បែរជាចង់បន្ថែមអាជីព មកជាតារាចម្រៀងដែលនិពន្ធបទភ្លេងថ្មី ដូចជាគូស្នេហ៍ទៀតផង។

លោក ឆឹម សក្កដា បង្ហាញភាពផ្អែមល្ហែមជាមួយអ្នកនាងពេជ្រ សោភា

ដូចកាលពីម្សិលមិញ លោកក៏បានបង្អួតសម្លេងក្នុងបទចម្រៀងថ្មីមួយបទ «Dance with it» យ៉ាងពិរោះ និងទទួលបានការគាំទ្រពីប្រិយមិត្តមិនតិចឡើយ។

ជាពិសេស ក៏មានមនុស្សភាគច្រើន បាននិយាយថា បទមួយនេះ នឹងអាចផ្ទុះក្នុងពេលបន្តិចទៀតនេះ ព្រោះថា សាច់ភ្លេង មានការរួមបញ្ចូល ជាមួយនឹងខ្សែដៀវ ដែលជាឧបករណ៍ភ្លេងខ្មែរ ដែលធ្វើឲ្យស្តាប់មិនជិនណាយ។

ទោះបីជាតារាសម្ដែងពិតមែន តែចំពោះសម្លេងរបស់លោក ក៏ពិរោះមិនចាញ់តារាអាជីពនោះទេ៕

ចង់ដឹងថាពិរោះយ៉ាងណា តោះទៅស្តាប់ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា