រាជធានីភ្នំពេញ៖ ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០១៧ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៧ គឺជាការប្រកួតប្រជែងមួយដែលផ្តល់នូវពានរង្វាន់ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេស រៀបចំឡើងដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីបង្ហាញនូវអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំនេះ។

បេក្ខភាពដែលទទួលបានជ័យលាភីចំនួនបីរូបត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខភាពចំនួន ៣៧ មកពីបណ្តាក្រសួង ក្រុមហ៊ុនឯកជន ក្រុមហ៊ុនធុរកិច្ចដែលទើបនឹងបង្កើត និងអង្គការក្រៅរដ្ឋាភិបាល។ 

បេក្ខជនតម្រូវឲ្យការពារគម្រោងរបស់ពួកគេនៅចំពោះមុខចៅក្រមដែលមកពីវិស័យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល។ កម្មវិធីក្នុងឆ្នាំ ២០១៧នេះអាចកើតឡើងបានដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Ezecom ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន E.co ក្រុមហ៊ុន T.O. Group ក្រុមហ៊ុន ប្រៃសណីយ៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា។

ពានរង្វាន់ដំបូងដែលមានទឹកប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិកត្រូវបានប្រគល់ជូនទៅ Direct Play សម្រាប់ JAILBREAK The Game គឺជាហ្គេមទូរសព្ទ័ផ្លូវការមួយដែលបានរចនាឡើងបន្ទាប់ពីខ្សែភាពយន្តខ្មែរមានចំណងជើងថា Jailbreak ។  

មេដាយមាស៖ JAILBREAK The Game បង្កើតឡើងដោយ Direct Play

វាគឺជាហ្គេមសកម្មមួយដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ហើយត្រូវបានអភិវឌ្ឍន៍នៅប្រទេសកម្ពុជាដោយអ្នកអភិវឌ្ឍន៏ជនជាតិខ្មែរក្នុងភាពជាដៃគូជាមួយផលិតករខ្សែភាពយន្ត។

ត្រឹមតែរយៈពេល ៤៨ម៉ោងបន្ទាប់ពីការដាក់បង្ហាញ ហ្គេមនេះបានទទួលការដោនឡូតរហូតដល់ ២០K ហើយបច្ចុប្បន្នមានអ្នកលេងហ្គេមជាង ១០៤K ។ 

មេដាយប្រាក់៖ Bong Pheak បង្កើតឡើងដោយ Open Institute

Open Institute ទទួលបានពានរង្វាន់ទី 2 ដែលមានទឹកប្រាក់ចំនួន ៣,០០០ ដុល្លារអាមេរិកសម្រាប់កម្មវិធី Bong Pheak ។ Bong Pheak គឺជាសេវាកម្មការងារដែលបានបើកដំណើរការនៅខែតុលាឆ្នាំ ២០១៦ ដែលដាក់បង្ហាញនូវការងារគ្មានជំនាញ និងការងារប្រើជំនាញតិចតួច។

ផ្អែកតាមការស្ទាបស្ទង់ភាគច្រើនប្រពន្ធ័អ៊ីនធើណេតតែម្យ៉ាងមិនមានភាពគ្រប់គ្រាន់ក្នុងការទៅដល់អ្នកដែលមិនអាចធ្វើការចូលទៅកាន់ទិន្នន័យនោះបានឡើយ ដូច្នេះ Bong Pheak នឹងធ្វើការផ្សព្វផ្សាយការងារតាមអ៊ីនធើណេត និងតាមរយះសម្លេងដោយស្វ័យប្រវត្តិដែលបញ្ជូនទៅឱ្យកម្មករសក្តានុពលតាមរយៈការហៅទូរស័ព្ទ។

សេវាកម្មនេះមានអ្នកតាមដានតាមរយៈហ្វេសប៊ុកចំនួន ១០០,០០០ នាក់រួចហើយ ហើយមានការបង្ហាញផងដែរនូវការងារចំនួន ៦,០០០ ដំណែងក្នុងរយៈពេលប្រាំពីរខែដែលនាំឱ្យមានបេក្ខជនដាក់ពាក្យចំនួន ៤,០០០ ។

Bong Pheak ក៏ទទួលបានពានរង្វាន់ដ៏ល្អបំផុតផងដែរនៅក្នុងប្រភេទ CSR ។ 

មេដាយសំរឹទ្ធិ៖ ប្រព័ន្ធចុះបញ្ជីរថយន្តស្វ័យប្រវត្តិ ដោយក្រសួងសាធារណការនិងដឹកជញ្ជូន

ចុងបញ្ចប់អ្នកឈ្នះរង្វាន់ទី ៣ នៃការប្រកួតគឺ ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានចំនួនទឹកប្រាក់១,០០០ ដុល្លារអាមេរិកដើម្បីអភិវឌ្ឍគម្រោងរបស់ខ្លួនបន្តទៀតលើផ្នែកយានយន្តស្វ័យប្រវត្តិ និងត្រូវបានប្រគល់ជូនរង្វាន់ល្អបំផុតផងដែរក្នុងវិស័យសាធារណៈ។

ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យពលរដ្ឋចុះឈ្មោះរថយន្តរបស់ពួកគេតាមរយៈកម្មវិធីអនឡាញ ដែលអាចសន្សំសំចៃពេលវេលានិងថវិកា និងលុបបំបាត់ជាលំដាប់នូវការបង់ប្រាក់ក្រៅផ្លូវការ។ ការចុះឈ្មោះនិងការទូទាត់ប្រាក់ត្រូវបានធ្វើឡើងតាមប្រពន្ធ័អ៊ីនធើណេត។

មួយឬពីរថ្ងៃក្រោយមក ប្រជាពលរដ្ឋអាចទទួលបានបណ្ណ័សំគាល់យានយន្ត និងស្លាកលេខ។ វិធានការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានបំណងសម្រួលដំណើរការនិងកាត់បន្ថយការធ្វើក្រដាសស្នាម។

ក្រុមហ៊ុនមួយចំនួនដែលចូលមកដល់វគ្គផ្តាច់ព្រាត់ក៏ត្រូវបានអបអរសាទរនិងបានប្រគល់ពានរង្វាន់លើ "ការអនុវត្តល្អបំផុត" ។ 

ក្រុមហ៊ុន Tesjor ដែលជាសេវាដឹកជញ្ជូនម្ហូបអាហារត្រូវបានកត់សម្គាល់ផងដែរនៅក្នុងវិស័យឯកជន Sokhakrom ដែលជាប្រភេទវេទិកាថែរក្សាសុខភាពដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងប្រភេទក្រុមហ៊ុនដែលទើបតែបង្កើតឡើង Osjar AR - ការអភិវឌ្ឍន៏ Virtual Reality នៅក្នុងប្រភេទឌីជីថល និងហាងកាa និងបម្រើកាហ្វេបាន - នៅក្នុងប្រភេទស្រាវជ្រាវ និងការអភិវឌ្ឍន៍។ 

តើអ្វីជាជំហានបន្ទាប់សម្រាប់ជ័យលាភី និងបេក្ខភាពដែលឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ?

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់អាស៊ានក្នុងឆ្នាំនេះ។

នៅឆ្នាំ ២០១៦ មានក្រុមហ៊ុនចំនួន ១១ ដែលបានចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់តំបន់ហើយក្នុងចំណោមក្រុមហ៊ុនទំាងនោះ មានក្រុមហ៊ុនចំនួនពីរដែលបានទទួលពានរង្វាន់សម្រាប់ផលិតផលរបស់ពួកគេ។

បេក្ខជនជ័យលាភីក្នុងឆ្នាំនេះក៏នឹងអាចចូលរួមក្នុងកម្មវិធីនៅខែវិច្ឆិកាខាងមុខផងដែរ ដែលជាការប្រកួតប្រជែងលើការច្នៃប្រឌិតល្អបំផុតនៅក្នុងតំបន់ និងសង្ឃឹមថាអាចនាំយកពានរង្វាន់ត្រឡប់ទៅវិញ។

ចំពោះព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានជាតិ NIPTICT ក៏បានគ្រោងទុករួចរាល់ហើយចំពោះការរៀបចំកម្មវិធីនេះជាលើកទី៤ក្នុងឆ្នាំ ២០១៨ និងចាប់ផ្តើមបើកទទួលពាក្យនៅដើមឆ្នាំក្រោយនេះផងដែរ។ ដើម្បីទទួលបានពត៌មានថ្មីៗអំពីកម្មវិធីនេះ សូមចូលទៅកាន់ www.facebook.com/cambodiaictawards ឬ ចូលទៅកាន់គេហទំព័រ http://www.cambodiaictaward.com/

លោក Stephen Paterson អ្នកសម្របសម្រួលរបស់ Mekong Business Plan Challenge និងជាសមាជិកនៃគណៈកម្មាធិការវិនិច្ឆ័យបានមានប្រសាសន៍ថា៖« យើងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគុណភាពនៃបេក្ខភាពដែលយើងទទួលបាននៅក្នុងឆ្នាំនេះ ។ ពួកគេពិតជាមានស្មារតីសហគ្រិនពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ហើយយើងមានសេចក្តីសោមនស្សរីករាយដែលព្រឹត្តិការណ៍ ដូចជាពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកើតមានឡើង ដើម្បីលើកទឹកចិត្តដល់សហគ្រិនវ័យក្មេង និងទទួលបានចំណាប់អារម្មណ៍ពីមហាជន។ការប្រកួតប្រជែងពិតជាមានភាពតឹងតែង ប៉ុន្តែយើងជឿជាក់ថាបេក្ខជនជ័យលាភីបីរូបនេះពិតជាមានទំាងភាពច្នៃប្រឌិត និងគុណភាពនៃផលិតផលដែលពួកគេផ្តល់ជូន»។

ពិធីប្រគល់ពានរង្វាន់

ពត៌មានអំពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) វិទ្យាស្ថានជាតិ NIPTICT គឺជាស្ថាប័នស្រាវជ្រាវនិងបណ្តុះបណ្តាលដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។

បេសកកម្មរបស់ពួកគេគឺដើម្បីអភិវឌ្ឍវិជ្ជាជីវៈដែលមានសមត្ថភាពនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលនឹងដើរតួនាទីឈានមុខគេនៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការធ្វើសមាហរណកម្មរបស់ខ្លួនទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ វិទ្យាស្ថាន NIPTICT បានចាប់ផ្តើមពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាក្នុងឆ្នាំ ២០១៥ ហើយបានរៀបចំការប្រកួតប្រជែងចាប់តាំងពីពេលនោះមក។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.niptict.edu.kh 

ពិធីប្រគល់រង្វាន់
ទិដ្ឋភាពក្នុងកម្មវិធីប្រគល់រង្វាន់
ទិដ្ឋភាពក្នុងកម្មវិធីប្រគល់រង្វាន់
ទិដ្ឋភាពក្នុងកម្មវិធីប្រគល់រង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]