ភ្នំពេញ៖ ការផ្តល់ជូនដ៏ធំមហិមាប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុងត្រឡប់មកវិញ ប៉ុន្តែ ឆ្នាំនេះខុសពីឆ្នាំមុនៗ ដោយសាមសុងបានបន្ថែមការផ្តល់ជូនពិសេសរបស់ខ្លួន ឲ្យកាន់តែធំជាងមុន សម្រាប់ការជាវផលិតផល អេឡិចត្រូនិចសាមសុងមួយចំនួន នៅតាមហាងទំនើបសាមសុងដែលបានកំណត់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ សីហា។

ការផ្តល់ជូនពិសេសរួមមាន៖ ជាវទូទឹកកកថែមជូនម៉ាស៊ីនបោកគក់ ជាវទូរទស្សន៍ថែមជូន ទូទឹកកក រឺ ថែមជូនជើងភ្ជាប់ជញ្ជាំង និងឧបករណ៍បំពងសម្លេងដ៏ទំនើប ព្រមទាំង ការថែមជូនពិសេសជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏អាចទទួលបានប្រាក់វិញ ចាប់ពី៣០ដុល្លា ដល់ ៥០ដុល្លា ព្រមទាំងអាចបង់រំលោះផលិតផលសាមសុង រហូតដល់៦ខែ ដោយគ្មានការប្រាក់ទៀតផង។

ជាវទូទឹកកកថែមជូនម៉ាស៊ីនបោកគក់ ជាវទូរទស្សន៍ថែមជូន ទូទឹកកក រឺ ថែមជូនជើងភ្ជាប់ជញ្ជាំង និងឧបករណ៍បំពងសម្លេងដ៏ទំនើប

គួររំលឹកថា ក្រុមហ៊ុនសាមសុងទើបបានទទួលពានរង្វាន់ផ្នែកម៉ាកអេឡិចត្រូនិចល្អបំផុតប្រចាំឆ្នាំ២០១៧ ហើយនេះជាឆ្នាំទី៦ហើយ ដែលម៉ាកយីហោដ៏ល្បីមួយនេះនៅតែអាចរក្សាចំណាត់ថ្នាក់របស់ខ្លួនបានយ៉ាងគួរឲ្យកោតសរសើរ។

ចំណែកផលិតផលដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះ សុទ្ធសឹងជាផលិតផលទំនើប ទាន់សម័យ និង កំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅតាមហាងទំនើបសាមសុង ដែលនៅជិតលោកអ្នកបំផុត ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ៕  

ការផ្តល់ជូនដ៏ធំមហិមាប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុងត្រឡប់មកវិញ ប៉ុន្តែ ឆ្នាំនេះខុសពីឆ្នាំមុនៗ
ក្រុមហ៊ុនសាមសុងទើបបានទទួលពានរង្វាន់ផ្នែកម៉ាកអេឡិចត្រូនិចល្អបំផុតប្រចាំឆ្នាំ២០១៧ ហើយនេះជាឆ្នាំទី៦ហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]