ភ្នំពេញ៖ បន្ទាប់ពីបានប្រកាសជាផ្លូវការ នូវរឿងភាគដំបូងរបស់ខ្លួនកាលពី២ថ្ងៃមុននេះ ពេលនេះហង្សមាសបានបញ្ចេញតួអង្គសំខាន់នៅក្នុងរឿងភាគខ្មែរនេះមួយរូបទៀត ដែលជាតារាចម្រៀងនៅក្នុងផលិតកម្មដ៏ធំនេះផ្ទាល់ដូចគ្នា គឺលោក ហ្សូណូ។

នេះពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដែលហង្សមាស បានដាក់ឲ្យកំពូលតារាចម្រៀងក្នុងផលិតកម្មដល់ទៅ ៣ដួង ចូលរួមសម្តែងរួមគ្នាតែម្តង ក្នុងរឿងភាគខ្មែរដំបូងរបស់ខ្លួននេះ។ មានអ្នកគាំទ្រជាច្រើនអន្ទះសាចង់ដឹងពីចំណងជើងរឿងភាគមួយនេះ តែហង្សមាសនៅតែមិនទាន់បញ្ចេញ ដោយដាក់ចំណងជើងចំនួន៣ឲ្យទស្សន៍ទាយ គឺទី១ ជំនោរស្នេហ៍សិសិររដូវ ទី២ សិសិររដូវក្នុងបេះដូង និងទី៣ និទានស្នេហ៍សិសិររដូវ។

យ៉ាងណាមិញខាងទំព័រហ្វេសប៊ុកផ្លូវការរបស់រឿងភាគខ្មែរហង្សមាស ’’Hang Meas Khmer Drama’’ បានបញ្ជាក់ថា ចំណងជើងរឿងផ្លូវការ នឹងបង្ហាញជូនក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ៕ 

រឿងភាគដំបូងរបស់ហង្សមាស ពិតជាធ្វើឲ្យហ្វេនទ្រាំមិនបានមែន!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]