ភ្នំពេញ៖ តារាសម្តែង និងតារាបង្ហាញម៉ូតរាងស្វែលស៊ិចស៊ី កញ្ញា ទឹម រដ្ឋា បានរឹតចំណងស្នេហ៍យ៉ាងតឹងណែន ជាមួយកម្លោះបរទេសលោក Jovany Antonio សញ្ជាតិអាមេរិក អស់រយៈពេលជាយូរណាស់មកហើយ។

ជាក់ស្តែងកញ្ញា ទឹម រដ្ឋា និងគូស្នេហ៍ ក៏តែងតែបានបង្ហាញនូវភាពរីករាយផ្អែមល្ហែមជាមួយនឹងគូស្នេហ៍តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជារឿយៗ។ 

រូបភាពផ្អែមល្ហែមរបស់កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍

ប៉ុន្តែអ្នកទាំងពីរក៏មិនទាន់បានបង្ហើបពីរឿងរៀបអាពាហ៍ពិពាហ៍ ថានឹងត្រូវរៀបចំធ្វើឡើងនៅពេលណានោះដែរ។

ហើយកាលពីពេលថ្មីៗកន្លងទៅ នៅលើបណ្តាញអ៊ីនស្តារក្រាមរបស់តារាស្រីរាងខ្ពស់រូបនេះ ក៏បានបង្ហាញរូបភាពជាមួយគូស្នេហ៍ នៅក្នុងខុនដូថ្មីរបស់ខ្លួន ព្រមជាមួយនឹង Caption ដូច្នេះថា៖

«First day of our new place (ថ្ងៃដំបូងនៅកន្លែងថ្មីរបស់យើង)»

តើតារាសម្តែងស្រីចាយរាងកញ្ញា ទឹម រដ្ឋា និងគូស្នេហ៍សញ្ជាតិអាមេរិករូបនេះ រស់នៅក្នុងខុនដូថ្មីជាមួយគ្នា ឬយ៉ាងណា បានជាកញ្ញាផុសរូបដូច្នេះ?

ទស្សនារូបភាពខាងក្រោម៖

រូបភាព កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍ ដែលបានផុសនៅក្នុងអ៊ីនស្តារក្រាម
កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍
កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍
កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍
កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍
កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា