ស្វីស៖ ប្តីប្រពន្ធមួយគូ ដែលបានបាត់ខ្លួនទាំងមិនដឹងមូលហេតុនៅតំបន់ជួរភ្នំ Alps អស់រាប់សិបឆ្នាំមកហើយនោះ   ទីបំផុតត្រូវបានគេរកឃើញសាកសពហើយ ដែលស្ថានភាពសពបានជាប់គាំងក្នុងផ្ទាំងទឹកកក។  នេះបើយោងតាមសេចក្តីរាយការណ៍ ពីខាងសារព័ត៌មានក្នុងស្រុករបស់ប្រទសស្វីសកាលពីថ្ងៃអង្គារ។

សាកសពដេកក្បែរគ្នាទាំងពីរនាក់ប្តីប្រពន្ធ  ត្រូវបានរកឃើញនៅត្រង់ចំណុច តំបន់រូងភ្នំទឹកកក Diaberets ភាគខាងត្បូងប្រទេសស្វីស។ ទីនោះគេឃើញមាន របស់របរមួយចំនួនដូចជាកាបូបស្ពាយពីក្រោយ  ដបទឹក  សៀវភៅ  និងនាឡិកាដៃ។

លោក Bernard Tschannen ប្រធានគ្រប់គ្រងរមណីយដ្ឋានស្គីទឹកកក Glacier 300 បានឲ្យដឹងថា សាកសពប្តីប្រពន្ធមួយគូនេះ ត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ។ លោកថ្លែងថា «វាគឺជាសាកសពរបស់បុរសម្នាក់ និងស្រ្តីម្នាក់  ស្លៀកសម្លៀកបំពាក់សម័យសង្គ្រាមលោកលើកចុងក្រោយ។ ផ្ទាំងទឹកកកបានរក្សាសាកសពពួកគេបានយ៉ាងល្អ រួមទាំងរបស់របរជាច្រើនផ្សេងទៀត»

ក្រោយមកសាកសពប្តីប្រពន្ធមួយគូនេះ ក៏ត្រូវបានគេយកទៅពិនិត្យឌីអេនអេ(DNA) ។ បុរសជាប្តីត្រូវបានគេស្គាល់ឈ្មោះថា Marcelin Dumoulin មានអាយុ៤០ឆ្នាំ គឺជាជាងស្បែកជើងម្នាក់។  រីឯប្រពន្ធរបស់គាត់វិញ មានឈ្មោះថា Francine មានអាយុ៣៧ឆ្នាំ គឺជាគ្រូបង្រៀនម្នាក់។

គួររម្លឹកថាកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤២ ប្តីប្រពន្ធមួយគូនេះ បានចាកចេញពីភូមិ Chandolin ដើម្បីឡើងទៅយកទឹកដោះគោ នៅតំបន់វាលស្មៅលើកំពូលភ្នំ ក្នុងភូមិ Chadolin ស្រុក Valais ប្រទេសស្វីស ហើយក៏ស្រាប់តែបាត់ខ្លួន ចាប់តាំងពីពេលនោះមក ទាំងមិនដឹងមូលហេតុ។ ពួកគេបានបន្សល់ទុកកូនៗចំនួន៧នាក់ ក្នុងបន្ទុកគ្រួសារឲ្យនៅកំព្រា។

ទាក់ទងទៅនឹងរឿងរ៉ាវនេះដែរ លោក Bernard Tschannen ប្រធានគ្រប់គ្រងនៅរមណីយដ្ឋានស្គីទឹកកកខាងលើ បានដាក់ការសង្ស័យ និងជឿជាក់ថា ប្តីប្រពន្ធមួយគូនេះ ស្លាប់ដោយសារផុងជើងធ្លាក់ចូលក្នុងក្រហែងប្រេះបែកនៃផ្ទាំងទឹកកក ទើបជាប់គាំងស្លាប់នៅក្នុងនោះតែម្តង៕

រូបភាព៖ សាកសពដែលត្រូវបានគេរកឃើញ
បុរសជាប្តីត្រូវបានគេស្គាល់ឈ្មោះថា Marcelin Dumoulin មានអាយុ៤០ឆ្នាំ គឺជាជាងស្បែកជើងម្នាក់។ រីឯប្រពន្ធរបស់គាត់វិញ មានឈ្មោះថា Francine មានអាយុ៣៧ឆ្នាំ គឺជាគ្រូបង្រៀនម្នាក់
ទាក់ទងទៅនឹងរឿងរ៉ាវនេះដែរ លោក Bernard Tschannen ប្រធានគ្រប់គ្រងនៅរមណីយដ្ឋានៃស្គីទឹកកកខាងលើ បានដាក់ការសង្ស័យ និងជឿជាក់ថា ប្តីប្រពន្ធមួយគូនេះ អាចមិនប្រយ័ត្នទើបបណ្តាលឲ្យផុងជើងធ្លាក់ចូលក្នុងក្រហែងប្រេះបែក នៃផ្ទាំងទឹកកក ទៅជាប់គាំងស្លាប់នៅក្នុងនោះតែម្តង
ទាក់ទងទៅនឹងរឿងរ៉ាវនេះដែរ លោក Bernard Tschannen ប្រធានគ្រប់គ្រងនៅរមណីយដ្ឋានៃស្គីទឹកកកខាងលើ បានដាក់ការសង្ស័យ និងជឿជាក់ថា ប្តីប្រពន្ធមួយគូនេះ អាចមិនប្រយ័ត្នទើបបណ្តាលឲ្យផុងជើងធ្លាក់ចូលក្នុងក្រហែងប្រេះបែក នៃផ្ទាំងទឹកកក ទៅជាប់គាំងស្លាប់នៅក្នុងនោះតែម្តង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]