អាមេរិក៖ ខែ្សប្រយុទ្ធថ្មីរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Romelu Lukaku ជឿថា គ្រូបង្វឹកលោក Jose Mourinho នឹងធើ្វឲ្យរូបគេកាន់តែល្អថែមទៀត។

សមាជិកក្រុមជម្រើសជាតិបែលហ្ស៊ិក វ័យ២៤ឆ្នាំ រូបនេះ ទើបតែធើ្វការផ្លាស់ពីក្លិប Everton មកចូលរួមជាមួយ Man Utd កាលពីសប្ដាហ៍មុនក្នុងតម្លៃ ៧៥លានផោន (៩៧លានដុល្លារ)។ 

Lukaku បានស៊ុតគ្រាប់បញ្ចូលទីលើកដំបូងឲ្យ Man Utd ក្នុងជ័យជម្នះ ២-១ លើក្រុម Real Salt Lake កាលពីម្សិលមិញ។

Lukaku ដែលស៊ុតបាន២៥គ្រាប់ក្នុង Premier League រដូវកាលមុន បាននិយាយថា កាលលោក Jose Mourinho នៅដឹកនាំ Chelsea គឺលោកធ្លាប់អភិវឌ្ឍន៍រូបគេម្ដងរួចទៅហើយ។

Lukaku និង Jose Mourinho កាលធើ្វការជាមួយគ្នានៅ Chelsea

«គាត់ដឹងថាអ្វីដែលខ្ញុំអាចនាំមកឲ្យក្រុម ហើយគាត់ក៏ជាមនុស្សម្នាក់ដែលចូលចិត្ដលើកទឹកចិត្ដខ្ញុំដែរ» Lukaku និយាយទៅកាន់កាសែតមួយរបស់ចក្រភពអង់គ្លេស។

កីឡាកររូបនេះបន្ដទៀតថា៖ «ខ្ញុំក៏ព្យាយាមលើកទឹកចិត្ដខ្លួនឯងដែរ ប៉ុន្ដែគាត់គឺជាមនុស្សម្នាក់ដែលធើ្វឲ្យខ្ញុំក្លាយជាកីឡាករល្អ។ ខ្ញុំគិត និងរៀនច្រើនពីគាត់ កាលពីសប្ដាហ៍មុន ហើយខ្ញុំពិតជារីករាយដែលអាចធើ្វការជាមួយគាត់ម្ដងទៀត''។

Man Utd នឹងត្រូវប៉ះក្រុមប្រជែង  Man City ក្នុងជំនួបពានរង្វាន់មិត្ដភាព International Champions Cup នៅថៃ្ងព្រហស្បតិ៍ សែ្អកនេះ៕

Lukaku អំឡុងពេលប្រកួតមិត្ដភាពឲ្យ Man Utd
លោក Jose Mourinho គ្រូបង្វឹក Man Utd

ប្រភព៖ Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]