បរទេស៖ ខែ្សការពាររបស់ក្រុមអធិរាជស Real Madrid កីឡាករ Dani Carvajal រំពឹងថាក្រុមរបស់ខ្លួននឹងធើ្វបានកាន់តែល្អ ហើយនឹងអាចឈ្នះគ្រប់ពានរង្វាន់ ដែលក្រុមរបស់ខ្លួនបានចូលរួមប្រកួត។

រដូវកាលថ្មីខាងមុខនេះ គឺជារដូវកាលទី១៥របស់ Carvajal នៅ Real Madrid ហើយ ពោលគឺរូបគេបានចូលរួមជាមួយក្លិបតាំងពីអាយុ១០ឆ្នាំមកម្ល៉េះ ខណៈដែលសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ បានឈ្នះពាន Champions League ដល់ទៅ៣ដង ជាមួយក្លិប គឺក្នុងឆ្នាំ២០១៤, ២០១៦ និង២០១៧។

Carvajal បាននិយាយទៅកាន់ទូរទស្សន៍របស់ Real Madrid ថា៖ «ពួកយើងចង់ឈ្នះគ្រប់ពានរង្វាន់ទាំងអស់ តាមដែលអាចធើ្វទៅបាន។ វាជារដូវកាលទី១៥របស់ខ្ញុំ ហើយគ្រប់រដូវកាលខ្ញុំពិតជាមានមោទនភាពដែលខ្ញុំអាចនៅក្លិបនេះ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងនៅទីនេះបានយូរទៀត។ ខ្ញុំសូមអរគុណដល់ Real Madrid ដែលបានធើ្វអ្វីគ្រប់យ៉ាង ទើបខ្ញុំមានថៃ្ងនេះ»។

Carvajal និងក្រុម Real Madrid នឹងត្រូវប្រជែងពានរង្វាន់មួយបន្ទាប់ទៀត គឺពានរង្វាន់ UEFA Super Cup ទល់នឹងក្រុមបិសាចក្រហម Manchester United៕  

Carvajal អំឡុងពេលលេងឲ្យ Real Madrid រដូវកាលមុន
Carvajal អំឡុងពេលលេងឲ្យ Real Madrid រដូវកាលមុន

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]