ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹងនារសៀល​ថ្ងៃទី​១៧ កក្កដា នេះ​​ថា ករណី​ស្ត្រី​ម្នាក់ ​ត្រូវ​ឃាតករ​​សម្លាប់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​​ធ្វើ​ការ​ស្រាវជ្រាវ​​ដឹង​ពី​តម្រុយ​​ខ្លះ​ៗ​​ហើយ ដោយ​កំពុង​​សង្ស័យថា ​ជារឿង​​គំនុំរបស់ចោរ ​ដោយ​​​កម្លាំង​កំពុង​ស្វែង​រក​​មុខសញ្ញា​​ហើយ​ ​។

គួរ​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ មានឈ្មោះ​មុន គ​ន្ធា អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ (ត្រូវឃាតករអារ.កសម្លាប់​) មាន​ប្តី​ឈ្មោះ​ព្រំ វណ្ណៈ អាយុ​៣០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​កម្ម​ករ ។ រីឯ​ឪពុកក្មេក​ឈ្មោះ​ព្រំ សំ​អុល អាយុ​៥០​ឆ្នាំ ជាអ្នកដឹកកម្មករ​ដែរ ទាំង​៣​នាក់ ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ទាក់ទិន​ករណី​នេះ ត្រូវ​​បុរស​ប្តី​ស្ត្រី​រង​គ្រោះ​បាន​បង្ហើប​​ឱ្យ​សមត្ថកិច្ចដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ កក្កដា នោះ មាន​​ក្រុម​ចោរ​​បាន​ប្លុង​ម៉ូតូ​មួយ​គ្រឿង​នៅ​មុខ​ផ្ទះ​របស់​គាត់ ប៉ុន្តែ​មិន​គិត​ថា​ ជា​របស់​ចោរ​នោះ​ទេ គឺ​ស្មាន​តែ​​​របស់​អ្នក​ភូមិ ។ លុះ​ចាំ​​ដល់​​ល្ងាច​ថ្ងៃដដែល អត់​ឃើញ​ម្ចាស់​មក​​យកម៉ូតូ​​វិញ​ ក៏​សង្ស័យ​​យក​​ម៉ូតូ​​នោះ​​ទៅ​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល និងរាយការណ៍​ប្រា់​សមត្ថកិច្ច ដើម្បី​ស្វែងរក​ម្ចាស់​ម៉ូតូ​នេះ ហើយ​​គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ធម្មតា ។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា លុះ​នៅ​វេលាទៀបភ្លឺ​ថ្ងៃទី​១៧ កក្កដា គាត់​​​បាន​​​ងើប​ដេក​មុនគេ បើក​រថយន្ត​ដឹក​កម្មករ​​​​ទៅរោងចក្របាត់ ។ ស្រាប់តែ​មាន​អ្នក​ភូមិ​​​ទូរស័ព្ទ​​​ប្រាប់​​ថា «ប្រពន្ធ​ត្រូវ​គេ​សម្លាប់​ហើយ» ​គាត់​​​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ដោយឡែក ​ឪពុកក្មេក​ស្ត្រី​រង​គ្រោះ​ក៏​បាន​ឱ្យ​ដែរ​​ថា រូប​គាត់​ក៏​ជា​អ្នក​បើករថយន្ត​ដឹក​កម្មករដូច​គ្នា លុះ​​ពេល​គាត់​​ត្រឡប់​មកពី​​ផ្ទះ ​វិញ ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​កូន​នោះ (​ស្ត្រី​រង​គ្រោះ​) គាត់​បានឮ​សំឡេង​ចៅ​ប្រុស​អាយុ​៣​ឆ្នាំ​​​ស្រែក​យ៉ាង​​ខ្លាំង គាត់​ឆ្ងល់ ​ក៏​ចូល​ទៅ​មើល​ ទើប​ប្រទះ​ឃើញ​កូនប្រសា​ស្រី​​ដេក​​ស្លាប់​ក្នុង​ថ្លុក​ឈាម​ទៅ​​ហើយ ។

ក្រោយពី​ ​សមត្ថកិច្ច​ទទួល​ និងស្តាប់​​រឿងទាំងអស់នេះហើយ ​​​ក៏​ដាក់​ការ​​សង្ស័យ​ថា វា​អាច​ជា​រឿង​គំនុំ​របស់​ចោរ​​ហើយ អាចខឹងយកទៅរបស់ពួកវា ។ តែ​ទោះ​​បី​ជា​​យ៉ាងណា សមត្ថកិច្ច​កំពុង​ធ្វើការ​បន្តទៀត​​លើករណីនេះ ដើម្បី​ស្វែង​​មុខ​​សញ្ញាពិតប្រាកដ ។

រូបថតនារីរងគ្រោះដែលត្រូវបានឃាតករសម្លាប់
ករណី​ស្ត្រី​ម្នាក់ ​ត្រូវ​ឃាតករ​​សម្លាប់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​​ធ្វើ​ការ​ស្រាវជ្រាវ​​ដឹង​ពី​តម្រុយ​​ខ្លះ​ៗ​​ហើយ ដោយ​កំពុង​​សង្ស័យថា ​ជារឿង​​គំនុំរបស់ចោរ ​ដោយ​​​កម្លាំង​កំពុង​ស្វែង​រក​​មុខសញ្ញា​​ហើយ​
ស្ត្រី​រង​គ្រោះ​ខាងលើ​ មានឈ្មោះ​មុន គ​ន្ធា អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ (ត្រូវឃាតករអារ.កសម្លាប់​)
ក្រោយពី​ ​សមត្ថកិច្ច​ទទួល​ និងស្តាប់​​រឿងទាំងអស់នេះហើយ ​​​ក៏​ដាក់​ការ​​សង្ស័យ​ថា វា​អាច​ជា​រឿង​គំនុំ​របស់​ចោរ​​ហើយ អាចខឹងយកទៅរបស់ពួកវា ។ តែ​ទោះ​​បី​ជា​​យ៉ាងណា សមត្ថកិច្ច​កំពុង​ធ្វើការ​បន្តទៀត​​លើករណីនេះ ដើម្បី​ស្វែង​​មុខ​​សញ្ញាពិតប្រាកដ
ក្រោយពី​ ​សមត្ថកិច្ច​ទទួល​ និងស្តាប់​​រឿងទាំងអស់នេះហើយ ​​​ក៏​ដាក់​ការ​​សង្ស័យ​ថា វា​អាច​ជា​រឿង​គំនុំ​របស់​ចោរ​​ហើយ អាចខឹងយកទៅរបស់ពួកវា ។ តែ​ទោះ​​បី​ជា​​យ៉ាងណា សមត្ថកិច្ច​កំពុង​ធ្វើការ​បន្តទៀត​​លើករណីនេះ ដើម្បី​ស្វែង​​មុខ​​សញ្ញាពិតប្រាកដ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]